ចោរ២នាក់ថាទៅ បង់ត្រីនៅផ្លូវវាងក្រុង ស្រាប់ឃើញម៉ូតូគេទុក ចោលនៅលើចិញ្ចើមផ្លូវ ជិ:ទៅយកទៅបញ្ចាំ នៅក្នុងក្រុងប៉ោយប៉ែត បានលុយ៣.០០០បាត ចែកគ្នាចាយអស់ ត្រូវអាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ចោរ២នាក់គោលបំណង ថាទៅរកបងើត្រី នៅផ្លូវវាងក្រុង នៅក្រោយសកល វិទ្យាល័យមានជ័យ ស្រាប់តែឃើញម៉ូតូ គេចតទុកចោលនៅ លើចញ្ជើមផ្លូវ នាំគ្នាជិ:យកទៅបញ្ចាំ នៅក្នុងក្រុងប៉ោយប៉ែត បានលុយចំនួន៣.០០០បាត ចែកគ្នាចាយអស់ ។

ក្រោយពីបាត់ម៉ូតូម្ចាស់ ឈ្មោះសុខ អាំម៉ាណាស់ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យប្តឹង ទៅអាវុធហត្ថក្រុងស្ដី ពីករណីបាត់ម៉ូតូ ១គ្រឿងម៉ាកវេវ ពណ៌ខ្មៅ គ្មានផ្លាកលេខ កាលពីវេលា ម៉ោង០៥និង០០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ។

លោកវររសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង សិរីសោភ័ណបាន ឱ្យដឹងថា ក្រោយពីទទួលបាន ពាក្យបណ្ដឹងរបស់ជនរង គ្រោះរួចមក លោកបានដឹកនាំកម្លាំង ធ្វើការចុះស្រាវជ្រាវរហូត ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ទើបឃាត់ខ្លួនជន សង្ស័យបានចំនួន២នាក់ ១/ឈ្មោះ កៀន មេសា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២/ឈ្មោះហ៊ឹម រ៉ូហ្សានី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំង២នាក់ ក្រោយពីឃាត់ខ្លួនបាន បញ្ជូនមកមូលដ្ឋានកង រាជអាវុធហត្ថខេត្ត ដើម្បីធ្វើការ សាកសួរបន្ត។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងទៀតថា ចោរបានឆ្លើយសារភាព ថាពួកខ្លួនមានបំណង ទៅបង់ត្រីទេតែ ឃើញម៉ូតូគេចតទុក ចោលនៅលើចញ្ជើម ផ្លូវពុំមានចាក់សោរ ក៏ជិ:យកទៅបញ្ចាំនៅក្នុង ក្រុងប៉ោយប៉ែតបាន លុយចំនួន៣.០០០បាត ចែកគ្នាចាយអស់តែម្តង ។

ក្នុងនោះលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានដឹកនាំកម្លាំងចុះ សហការណ៍ជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតយក ម៉ូតូពីកន្លែងទទួល បញ្ចាំមកវិញ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថាចោរទាំង២នាក់ នេះដោយបានការ អនុញ្ញាត្តិពីលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តជន សង្ស័យទាំង២នាក់ ត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តបញ្ជូនទៅ សាលាដំបូងខេត្តដាក់ទោស ទៅតាមផ្លូវច្បាប់ ចំណែកម៉ូតូ ត្រូវបានប្រគល់ឱ្យម្ចាស់ វិញហើយផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *