មេខ្យល់ម្នាក់លួច ដឹកពលករប្រុស ស្រី ១៥នាក់ តាមគោយន្ត លួចឆ្លងដែនទៅរក ការងារនៅប្រទេសថៃ ដោយខុសច្បាប់ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ កងអនុសេនាធំលេខ៣ កម្លាំងវរ:សេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ ឈរជើងក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  បានឃាត់គោយន្ត កន្ត្រៃចំនួន១គ្រឿងដែល ដឹកមនុស្សចំនួន១៥នាក់ ក្នុងនោះមានស្រ្តី ចំនួន៨នាក់ កុមារា១នាក់ មានបំណងលួចឆ្លង ដែនទៅរកកាងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ ក្នុងចំណោម១៥នាក់នោះ មានមេខ្យល់១នាក់ ឈ្មោះឈុន ឆឺត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ការឃាត់ខ្លួនមេខ្យល់ បាននៅវេលាម៉ោង ៥រសៀល ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២១។

មេខ្យល់ក្រោយពីកំលាំង ឃាត់ខ្លួនបានប្រគល់ទៅ ឲ្យស្នាក់ការសន្តិសុខ៨៨៨ របស់មូលដ្ឋានកងរាជ អាវុធហត្ថស្រុកថ្មពួក ដើម្បីចាត់ការតាមនីតិវិធី ចំណែកពលករទាំង១៤នាក់ ត្រូវបានលោក យ៉ង់ យឺន  អភិបាលរងស្រុកថ្មពួក ធ្វើកិច្ចសន្យា ហើយអនុញ្ញាតឱ្យពួក គាត់វិលត្រឡប់ទៅ លំនៅដ្ឋានវិញហើយ ។

លោកអនុសេនីយ៍ឯក អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថស្រុកថ្មពួក បានឱ្យដឹងថា តាមការសួមេខ្យល់ បានឆ្លើយសារភាពថា រូបគេពិតជាបានដឹកពលករ តាមគោយន្តកន្ត្រៃ បម្រុងលួចឆ្លងដែន ទៅប្រទេសថៃរកការ ងារធ្វើពិតប្រាកដដោយ ពលករម្នាក់យក តំលៃឈ្នួល១.៣០០បាតក្រោយ ឃាត់ខ្លួនហើយបាន បញ្ជូនបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ ល្មើសបានឱ្យដឹងថា មេខ្យល់ខាងលើ ដោយបានការអនុញ្ញាត្តិ ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត ជនសង្ស័យនិងវត្ថុតាង គោយន្តកន្ត្រៃត្រូវបានកម្លាំង ការិយាល័យប្រឆាំង ការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តបញ្ជូនទៅ សាលាដំបូងខេត្តដាក់ ទោសទៅតាមច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *