ក្រុមឆក់យ៉ាងសកម្ម ជាច្រើនលើក ចំនួន៧នាក់ ត្រូវបានកម្លាំង នគរបាលខេត្តកែប សហការបង្រ្កាប និងឃាត់ខ្លួន

(ខេត្តកែប)៖ ក្រោមការដឹកនាំបញ្ជា ដោយផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាល ព្រហ្មទណ្ឌ, កម្លាំងនគរបាលប្រឆាំង គ្រឿងញៀន, កម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងអធិការដ្ឋាន នគរបាលក្រុង ស្រុក សហការជា មួយនគរបាលខេត្តកំពត បានបង្រ្កាបករណីឆក់ ចំនួន៣លើកផ្សេងគ្នា នៅថ្ងៃតែមួយ (ខេត្តកែបចំនួន១លើក និងខេត្តកំពត ចំនួន២លើក)។

ប្រតិបត្តិការនេះដកហូត បានមធ្យោបាយប្រព្រឹត្ត បទល្មើសចំនួន៩គ្រឿង (ម៉ូតូ) និងឃាត់ខ្លួនជន សង្ស័យចំនួន៧នាក់ រួមមានឈ្មោះ៖ ១-ឈ្មោះ សម្បត្តិ ធុន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ២-ឈ្មោះ សេង កែវ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ៣-ឈ្មោះ គួន សុខលី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ៤-ឈ្មោះ អៀង នឿន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិថ្មី ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត។ ៥-ឈ្មោះ នាង រស្មី អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងរពៅ ឃុំត្រពាំងរពៅ ស្រុកទឹកឈូ  ខេត្តកំពត។ ៦-ឈ្មោះ លាង ច័ន្ទដារ៉ាប៊ុត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ ៧-ឈ្មោះ នឹម ឆាត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

ក្រោយចាប់ឃាត់ខ្លួន ជនសង្ស័យខាងលើ សមត្ថកិច្ចបានបញ្ជូន ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តកែប ដើម្បីសាកសួរ។ ផ្អែកតាមចម្លើយសារភាព របស់ក្រុមជនសង្ស័យ ថាខ្លួនពិតជាបាន ប្រព្រឹត្តបទល្មើសឆក់កាបូប និងទូរសព្ទដៃកន្លង មកជាច្រើនលើក មកហើយ។

ចំពោះករណីខាងលើ ការិយាល័យជំនាញ កំពុងបន្តស្រាវជ្រាវ រកបក្ខពួកដែលពាក់ព័ន្ធ និងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ចំនួន២នាក់ ដែលប្រព្រឹត្តបទល្មើស នៅខេត្តកែប ទៅអយ្យការអម សាលាដំបូងខេត្តកែប និងជនសង្ស័យចំនួន ៥នាក់ទៀត ដែលប្រព្រឹត្តបទល្មើស នៅខេត្តកំពត ប្រគល់ជូននគរ បាលខេត្តកំពត ដើម្បីបន្តនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *