ថៃ៨នាក់ មកពីខេត្តឈុនបុរី និងក្រុងបាងកក ប្រុងឆ្លងដែនទៅ ធ្វើការនៅកម្ពុជា ត្រូវទាហាន ខេត្តច័ន្ទបុរីចាប់ខ្លួន

(បរទេសថៃ)៖ ជនជាតិថៃចំនួន ៨ នាក់ ដែលខំធ្វើដំណើរ មកពីទីក្រុងបាងកក និងខ្លះមកពីខេត្ត ឈុនបុរី ត្រូវបានកម្លាំងយោធាថៃ ក្នុងកងរយលេខ ៥៤៦ ធ្វើការឃាត់ខ្លួន ខណ:ដែលពួកគេកំ ពុងត្រៀមឆ្លងដែន ចូលទៅធ្វើការនៅ ក្នុងប្រទេសកម្ពុជា។

ការឃាត់ខ្លួន ជនជាតិថៃទាំង ៨ នាក់ ដែលសុទ្ធតែជាស្ត្រីនេះ គឺបានធ្វើឡើង នៅវេលាម៉ោង ៨ និង ៣០ នាទី យប់ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចក្បែបន្ទាត់ព្រំដែន ក្នុងឃុំពោងណាំរ៉ន ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ។

ក្រោយពីបាន សាកសួររួចមក ស្ត្រីទាំងអស់ដែល ជាជនជាតិថៃ បានសារភាពថា ពួកគេទាំងអស់ខ្លះមក ពីខេត្តឈុនបុរី និងខ្លះទៀតមក ពីទីក្រុងបាងកក ដោយមានបំណង ឆ្លងដែនទៅធ្វើការ ក្នុងកាសុីណូ អនឡាញ នាក្រុងប៉ោយប៉ែត ដោយនៅទីនោះឮ ថាបានប្រាក់ខែខ្ពស់ តែក៏ត្រូវចាប់ខ្លួនតែម្តង ។

បច្ចុប្បន្នក្រោយពេលឃាត់ខ្លួន និងក្រោយពេលដែល ក្រុមគ្រូពេទ្យបាន ពិនិត្យសុខភាពរួចមក ពួកគេទាំងអស់ត្រូវ បានបញ្ជូនទៅកាន់ អធិការដ្ឋានតម្រួត ស្រុកពោងណាំរ៉ន ដើម្បីអនុវត្តន៍តាម វិធានការច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *