ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់កូវីដ.១៩ ចាប់ពីថ្ងៃទី២០ ខែកុម្ភះឆ្នាំ ២០២០ដល់ ថ្ងៃ ទី២០ ខែ កញ្ញាមាននាទី ២០២១ មានអ្នកស្លាប់ ដោយជម្ងឺកូវីដ.១៩ មានចំនួន១៧២នាក់ហើយ

(ខេត្តបន្ទាយមានជ័យ)៖ នេះបើតាមការអះអាង របស់រដ្ឋបាលខេត្ត បន្ទាយមានជ័យបាន ប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា ខេត្តបន្ទាយមានជ័យ មាន អ្នកស្លាប់ដោយជម្ងឺកូវីដ.១៩ ចាប់ពីថ្ងៃទី២០ ខែ កុម្ភះ ឆ្នាំ ២០២០ ដល់ ថ្ងៃ ទី២០ ខែ កញ្ញា ឆ្នាំ ២០២១ មានចំនួន១៧២នាក់ ហើយ ក្នុងនោះមាន ស្រី៩៦នាក់ ២៣នាក់ ស្លាប់មកពីខាងក្រៅ មានខ្មែរចំនួន១៦៦នាក់ ស្រី ៩៣នាក់ ជនជាតិថៃ ៣នាក់ ស្រី២នាក់ ឥណ្ឌូនេសុី ៣នាក់ ស្រី១នាក់ ។

រដ្ឋបាលខេត្តបាន បញ្ជាក់ឲ្យដឹងបន្តទៀតថា ព្រឹត្តិការណ៍ ២០កុម្ភះ ពលករបានវិលមក ពីស្រុកថៃកំពុង  ចត្តាឡីស័កក្នុង មណ្ឌលមានចំនួន ២២ រាប់ថ្មីរហូតដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំម២០២១ នេះមានចំនួន ១៣២.៧៦៧នាក់ ស្រីមានចំនួន៥៦.០៥២នាក់ អ្នកកើតជម្ងឺកូវីដ.១៩ មានចំនួន ១៦.៣៦១នាក់ មានជនជាតិចំរុះដូចជា ឥណ្ឌូនេស៊ីមានចំនួន ៣៦៦នាក់ ជនជាតិខ្មែរមានចំនួន ១៤.០៣៧នាក់ ថៃ១១៥០នាក់ ចិន៩០នាក់ ឡាវ៤នាក់ វៀតណាម៦២នាក់ ម៉ាឡេស៊ី ៦នាក់ នេប៉ាល់ ៤នាក់ ភីលគពីន ៣៤នាក់ ឥណ្ឌា ៦នាក់ និងនីហ្សេនីយ៉ា១នាក់ ក្នុងនោះមានអ្នក ជាពីជម្ងឺកូវីដ.១៩ មានចំនួន ១១៦.៤០៦នាក់។

តាមការអះអាងរបស់ លោកអាចារ្យ ប្រាក់សុភ័ត អនុប្រធានមន្ទីរ ធម្មការនិងកិច្ចការសាសនា ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នក យកព័ត៌មានឲ្យ ដឹងថា ខេត្តបន្ទាយមានជ័យ មាន អ្នកស្លាប់ដោយ សារជម្ងឺកូវីដ .១៩ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ដល់ ២០ កញ្ញា ឆ្នាំ២០២១នេះ មានអ្នកស្លាប់ដោយសារជម្ងឺកូវីដ .១៩មានចំនួន ១៥នាក់សរុបអ្នក ស្លាប់កើនមាន ចំនួន១៧២នាក់ ហើយ។

លោកអាចារ្យ ប្រាក់សុភ័ត បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកស្លាប់ទាំង១៥នាក់ ត្រូវបានលោកអាចារ្យខេត្ត ធ្វើការបូជារួចរាល់ អស់ហើយទាំង១៥នាក់ នេះជាសពបូជាចុង ក្រោយហើយ។

លោកអាចារ្យប្រាក់សុភ័ត បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងបន្តទៀតថា សពកូវីដ.១៩ សព្វថ្ងៃនេះ លោកអភិបាលខេត្ត បន្ទាយមានជ័យ បានអនុញ្ញាតឲ្យរៀបចំ បូជាសពទៅតាមលក្ខណៈ បច្ចេកទេសនៃ ការណែនាំរបស់ ក្រសួងសុខាភិបាល និងការកំណត់របស់រដ្ឋ យកទៅបូជាដោយ ធ្វើការតម្កល់ធ្វើបុណ្យ សពតាមប្រពៃណី នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ តែម្តងក្នុងនោះនោះមាន លោកសង្ឃបង្សុគោល ឲ្យផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *