ស្ទឹងសិរីសោភ័ណហក់ ឡើងខ្លាំងក្រោយពី ភ្លៀងខ្លាំងធ្លាក់ជាប់ គ្នា៣ថ្ងៃអាជ្ញាធរ ក្រុងសិរីសោភ័ណ ត្រៀមជញ្លៀស ប្រជាពលរដ្ឋ នៅជាប់មាត់ស្ទឹងហើយ

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មា នឲ្យដឹងថាស្ទឹងសិរី សោភ័ណស្រាប់តែហក់ ឡើងខ្លាំងក្រោយពី មានភ្លៀងខ្លាំងធ្លាក់ ជាប់គ្នា៣ថ្ងៃ អាជ្ញាធរក្រុងសិរីសោភ័ណបាន ប្រុងប្រៀបត្រៀមជញ្លៀស ប្រជាពលរដ្ឋនៅជាប់ មាត់ស្ទឹងទៅនៅទីទួស សុវត្តិភាពហើយ។

រដ្ឋបាលក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងនៅល្ងាច ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១នេះ។

កន្លងមក លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកហុឹលរ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ  និងក្រុមការងារបាន ចុះពិនិត្យពិស្ថានភាពទឹក បានប្រាប់ឲ្យដឹងថា ក្រោយពីមានភ្លៀងធំ ធ្លាក់មកជាប់ៗគ្នា៣ថ្ងៃ ស្រាប់តែទឹកស្ទឹង សិរីសោភ័ណហក់ ឡើងយ៉ាងខ្លាំងនៅខ្វះតែ កន្លះម៉ែត្រទឹកអាច ឡើងដល់ឆ្នាំមុនហើយ។

ស្របពេលនោះនេះ លោកបានធ្វើកា រអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងៗ តូចៗ និងត្រៀមខ្លួនចំពោះ បញ្ហាគ្រោះទឹកជំនន់ ផងដែរ ព្រោះថាស្ថានភាពកម្រឹតទឹកស្ទឹងសិរីសោភ័ណ កំពុងហក់ឡើងយ៉ាង គំហុកក្នុងឃុំ ព្រះពន្លា ពិសេសក្នុងភូមិ ៣។

លោកបានដឹកនាំក្រុមការ ងារចុះពិនិត្យមើលពី ស្ថានភាពទឹកនេះហើយ បើទឹកនៅតែបន្តភ្លៀង និងមានទឹកហូរធ្លាក់ មកពីប្រទេសថៃទៀត នោះនឹងត្រូវប្រកាសអាសន្ន ក្នុងក្រុងសិរីសោភ័ណ ជាមិនខានឡើយ។

ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីនិងអ្នកពាក់ព័ន្ធ ត្រូវធ្វើការប្រុងប្រយ័ត្ន បង្ការការពារគ្រោះថ្នាក់ ការខូចខាតនិងរក វិធីស្ទាក់ទឹកបញ្ចូលស្រែ ក៏ដូចជាស្តុកទឹកទុកជាដើម ។

ចំពោះប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានា។

ដើម្បីត្រៀមលក្ខណៈ ការពារគ្រោះធម្មជាតិ ទឹកជំនន់នៅតាម ដងស្ទឹង ដែលអាចកើតមាន ក្នុងក្រុងសិរីសោភ័ណនេះ សូមអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹង ពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមាន ឡើងដោយយថាហេតុ និងត្រៀមរកទីទួល សុវត្ថិភាពសម្រាប់ ជម្លៀសប្រជាពលរដ្ឋដែល ងាយរងគ្រោះជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *