ស្ត្រី ម្នាក់មានកូនៗ ៤ នាក់ ក្រោយ ប្តី ជាប់គុកនាំកូនៗ ដើររើសអេតចាយ លក់យប់នាំគ្នាមក ដេកក្នុង កាស៊ីណូហាល ទឹកសន្សើម រស់ទាំងវេទនា

(ខេត្តបន្ទាយមានជ័យ)៖ ស្ត្រីម្នាក់មានកូន ប្រុសស្រី ដល់ទៅៗ ៤ នាក់ ក្រោយ ពីប្តី ជាប់គុកនាំកូនៗ ដើររើសអេតចាយលក់ និងសុំទានគេ ដើម្បីចិញ្ចឹមជីវិត ពេលយប់នាំគ្នាមក ដេកក្នុងកាស៊ីណូហាលភ្លៀង  ទឹកសន្សើម រស់ទាំងវេទនា។

តាមការអះអាងរបស់ ប្រជាពលរដ្ឋបាន និយាយថាស្ត្រីនោះ មានឈ្មោះ ហែម ស្រីល័ក្ខ អាយុ ៣៥ ឆ្នាំ ស្នាក់នៅ ក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នឹងមានកូន ប្រុសស្រីចំនួន៤នាក់ ដោយ កូនច្បងមានអាយុ១២ឆ្នាំ និង កូនពៅ អាយុ២ឆ្នាំ សុទ្ធសឹងតែ មិនបានចូល សាលាទាំងអស់ ។

ស្ត្រីកំសត់ខាងលើ បានរៀបរាប់ ទាំងអួលដើម.ក និងបង្ហូរទឹកភ្នែក មុខកូនៗរបស់ខ្លួន ដែលកំពុងតែ ដេកលង់លក់ ផ្ទាល់លើ ចិញ្ចើមផ្លូវដោយ គ្មានខ្នើយ និងគ្មានមុងផងនោះ បានប្រាប់ឱ្យដឹងថា ប្តីគាត់ត្រូវ សមត្ថកិច្ច ចាប់ខ្លួនពាក់ព័ន្ធ ករណីប្រើប្រាស់ គ្រឿងញៀន ដោយជាប់ពន្ធនាគារ ជិត២ខែមកហើយ ។

ស្ត្រីនោះនិយាយបន្តឲ្យ ដឹងទៀតថា ក្រោយពីប្តី ជាប់គុករួចមករូបគាត់ គ្មានមុខរបររកសុ ីចិញ្ចឹមកូនៗទាំង៤នាក់នោះ ឡើយក្រៅពីនាំ កូនៗ រក ដើរសុំទាន  លើ ទឹកដី កាស៊ីណូនិងរើស អេតចាយផ្សំផងជួនកាល សុំទានមិនបាន អេតចាយក៏រើសមិនបាន ព្រោះសម័យនេះ ជាសម័យកូ វីដ ១៩ មិនសូវមាន មនុស្ស ឲ្យឡើយ ។

ស្ត្រីរូបនេះបាន បញ្ជាក់ថាយប់ ណាសុំទានបានមាន លុយទិញបាយឲ្យកូនៗ ហូបតែយប់ ណារកលុយ មិនបានគឺ ត្រូវនាំកូនៗដេក លើចិញ្ចើមផ្លូវ ហើយលុះព្រឹក ឡើងទើបនាំកូនៗ ដើរទៅផ្ទះដែលមាន ចម្ងាយ៣គីឡូម៉ែត្រពីទីនេះ។

ស្ត្រីកំសត់រូបនេះ បន្តទៀតថា សព្វថ្ងៃនេះ សុំផ្ទះគេនៅប្តី ក៏ជាប់គុកចំណែក កូនៗវិញក៏ មិនបានចូលរៀន ដូចកូនអ្នកដទៃឡើយ ។

បើនៅតែយ៉ាងនេះដោយសារ ការហូបចុក មិនត្រឹមត្រូវ  មិនមានមុងភួយ ជាពិសេស គ្រោះអវិជ្ជា ដោយសារ មិនបាន ចូលរៀន ជាដើមពិសេសជំងឺ ដង្កាត់កូវីដ.១៩និង កើតមានឡើង លើក្រុមគ្រួសារ គាត់ជាក់មិនខាន តែដើម្បីជីវិត រស់ចេះតែតស៊ូទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *