ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយសប្បុរ សធម៌ពីសមាគមរាជសីហ៍ ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

(ខេត្តកំពត)៖ កាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម  ជាវ តាយ អភិបាល នៃគណៈអភិបាល ខេត្តកំពត រួមជាមួយ ឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត បានអញ្ជើញទទួល អំណោយសប្បុរសធម៌ ពីសមាគមរាជសីហ៍ អង្ករចំនួន១តោន, មីចំនួន៥០កេះ, ម៉ាស់ចំនួន១០,០០០សន្លឹក, ទឹកសុទ្ធ១០០កេះ និងអាល់កុលចំនួន ៣០០លីត្រ ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីចូលរួមក្នុង ការងារមនុស្សធម៌ និងយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងអំណរគុណ ដល់សមាគមរាជសីហ៍ ដែលបាននាំយកនូវ អំណោយមក ជូនរដ្ឋបាលខេត្ត ក៏ដូចជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះវិធានការ ចំណាត់ការក្នុងការ បង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាព អាយុជីវិតរបស់ ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម នៅក្នុងទូទាំងប្រទេស។

ឯកឧត្តមបានបញ្ជាក់ថា អំណោយទាំងនេះ ឯកឧត្តមនឹងផ្តល់ជូន ដល់មន្ទីរពេទ្យបង្អែក ទាំងអស់ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមទប់ ស្កាត់ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *