អភិបាលខេត្តកំពត ទទួលអំណោយ សប្បុរសធម៌ពី ហ្វូណនមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

(ខេត្តកំពត)៖ កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម  ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តមអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយ សប្បុរសធម៌ពី ហ្វូណនមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នូវម៉ាស់ចំនួន២៥,០០០សន្លឹក, អាល់កុល១៥០លីត្រ និងស្រោមដៃ ពេទ្យចំនួន៥កេះ ស្មើនឹង២,៥០០គូ ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងអំណរគុណ ដល់ ហ្វូណនមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលបាននាំយកនូវ អំណោយមកជូន រដ្ឋបាលខេត្ត ក៏ដូចជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា  ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះវិធាន ការចំណាត់ការក្នុងការ បង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាព អាយុជីវិតរបស់ ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម នៅក្នុងទូទាំងប្រទេស។

ឯកឧត្តមបានបញ្ជាក់ថា អំណោយទាំងនេះ ឯកឧត្តមនឹងផ្តល់ជូន ដល់មន្ទីរពេទ្យបង្អែក ទាំងអស់ និងរដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ដើម្បីចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *