ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលកា  អនុវត្តផែនការសកម្មភាព ការងារគណបក្សឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ/ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិកគណ:  អចិន្ត្រៃយ៍គណៈ កម្មាធិការកណ្ដាល គណបក្សប្រជា ជនកម្ពុជានិងជាប្រធាន ក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានចូលជាអធិបតីដឹកនាំ ប្រជុំបូកសរុបលទ្ធផល ការអនុវត្តផែន ការសកម្មភាព ការងារគណបក្សឆ្ពោះ ទៅកាន់ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២  ខេត្តបន្ទាយមានជ័យ ដែលមានការ ចូលរួមពីក្រុមការងារ គណបក្ស ខេត្តគ្រប់លំដាប់ថ្នាក់ នៅមន្ទីរបក្សខេត្ត បន្ទាយមានជ័យ។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ  គឹមយ៉ាន  បានពាំនាំនូវការផ្ដាំ ផ្ញើសួរសុខទុក្ខ និងជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស ជូនចំពោះ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិកាគណបក្ស បងប្អូនជនរួមជាតិក្នុង ខេត្តបន្ទាយមានជ័យ ទាំងអស់ ។

ក្នុងឱកាសនេះ ដែរ ឯកឧត្ដមឧប នាយករដ្ឋមន្ត្រី កែ គឹមយ៉ាន  បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយក រដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ដែលបាននិងកំពុង ដឹកនាំបញ្ជា អន្តរាគមន៍ដោយផ្ទាល់ លើការងារប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយភាព ប្រាកដនិយម និងភាពជឿជាក់ជូន ដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស និងសហគមន៍អន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្ដម ឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយវាយ តម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែង និងសមិទ្ធិផលនានា ដែលគណបក្ស យើងទទួលបាន នៅក្នុងស្ថានភាព ដែលពិភព លោកទាំងមូល និងកម្ពុជាយើងកំពុង ប្រឈមនឹងការរីករាល ដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជិត០២ឆ្នាំ កន្លងមកនេះ ក្រោមគោលមាគ៌ាដឹកនាំ ដ៏ត្រឹមត្រូវប្រកបដោយ ភាពជឿជាក់របស់ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាប្រែក្លាយវិបត្តិ នៃ ជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការ កំណែទម្រង់ កាន់តែស៊ី ជម្រៅបន្ថែមទៀត សំដៅកសាងបាន នូវប្រព័ន្ធសេដ្ឋកិច្ច និងសង្គមឲ្យកាន់តែរឹងមាំ និងមានភាពធន់ទៅ នឹង វិបត្តិនេះនាពេលអនាគត ជាពិសេសភាពជោគជ័យរបស់ រាជរដ្ឋាភិបាលកម្ពុជា  ក្នុងការអនុវត្តនូវ ផែនការយុទ្ធសាស្រ្ត យុទ្ធនាការជាតិចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយចាក់ស្រោច វ៉ាក់សាំងដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ កុមារនិងក្មេងវ័យជំទង់ ដែលមានអាយុចាប់ពី ១២ឆ្នាំដល់១៧ឆ្នាំ ការចាក់ដូសជម្រុញ (ដូសទី៣) ដល់មន្រ្តីរាជការ-កងកម្លាំងជួរមុខ ប្រជាពលរដ្ឋ ព្រមទាំងការចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់ សាំងជូនកុមាអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សំដៅការពារសុខុមាល ភាព  និងអាយុជីវិតប្រជាពលរដ្ឋ បង្កើតភាពស៊ាំ ក្នុងសង្គ ម ពន្លឿន ការបើកសង្គម-សេដ្ឋ កិច្ច និងដំណើរការ សាលារៀនឡើងវិញ។

ជាមួយគ្នានេះ   ឯកឧត្ដម  ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន  ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណបក្សគ្រប់ថ្នាក់ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលបាន រួមចំណែក យ៉ាងធំធេង ក្នុងកិច្ចការពង្រឹងខឿនការពារជាតិ  ឯករាជ្យ ការពារអធិបតេយ្យ ភាពបូរណភាព ដែលជាសសរស្តម្ភដ៏រឹងមាំ សម្រាប់ទ្រទ្រង់នូវសន្តិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម  ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ទប់ស្កាត់ បានរាល់ការប៉ុនប៉ង នានារបស់ពួកអមិត្ត និងមជ្ឈដ្ឋានអគតិ ដែលតែង តែ ចិញ្ចឹមចិត្តបំបែក បំបាក់ផ្ទៃក្នុងកម្ពុជា និងបំផ្លិចបំផ្លាញសុខសន្តិភាព ធានា បាននូវភាពសុខដុមរមនា និងជីវភាពរស់នៅល្អ ប្រសើររបស់ប្រជាជន ស្របតាម គោលនយោបាយរបស់ គណបក្ស និងរាជរដ្ឋាភិបាល។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានណែនាំដល់សមាជិក សមាជិការគណបក្ស ឲ្យបន្តរួមគ្នាអនុវត្តន៍តាមផែនការ ដែលបានដាក់ចុះ សំដៅពង្រឹងប្រសិទ្ធិភាព និងប្រសិទ្ធិផលដើម្បី យកប្រៀបឈ្នះ និងជោគជ័យ សម្រាប់ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ  និងបន្តរួមគ្នាអនុវត្តវិធាន ការប្រយុទ្ធនឹងជំងឺកូវីដ-១៩   ការចូលរួមប្រយុទ្ធប្រឆាំង គ្រឿងញៀន  ការបន្តអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់  មានសុវត្ថិភាព និងការអភិវឌ្ឍមូលដ្ឋាន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *