អភិបាលខេត្តកំពត អញ្ជើញចុះជួប សំណេះសំណាល ជាមួយកុមារ ក្នុងឱកាសនៃដំណើរ ការចាប់ផ្តើម បើកយុទ្ធនាការចាក់ វ៉ាក់សាំងថ្ងៃដំបូង ជូនកុមារអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពត  

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្តកំពត និងមានការចូលរួម ពីថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ មួយចំនួនទៀត បានអញ្ជើញចុះពិនិត្យសកម្មភាព និងសំណេះសំណាល លើកទឹកចិត្តដល់កុមារា កុមារី ឪពុក ម្ដាយ អាណាព្យាបាល  និងក្រុមគ្រូពេទ្យ នៅក្នុងឱកាសដំណើរ ការបើកយុទ្ធនាការចាក់ វ៉ាក់សាំងការពារជំងឺកូ វីដ-១៩ ជូនដល់កុមារអាយុ ចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅមន្ទីរពេទ្យ បង្អែកខេត្តកំពត ប្រកបដោយក្ដីសង្ឃឹម ថាថ្ងៃខាងមុខឆាប់ៗ នេះកុមារនឹងបាន ចូលរៀនឡើងវិញ បន្ទាប់ពីសាលារៀនបាន បិទអស់ជាច្រើន ខែកន្លងមក។

ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច ទាំងទ្វេតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសនៅក្នុងយុទ្ធ នាការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ សម្តេចបានដាក់ ចេញនូវវិធានការបង្ការទប់ ស្កាត់ការឆ្លងរីករាល ដាល់ជំងឺកូវីដ១៩ បានទាន់ពេលវេលា ដើម្បីការពារសុខ មាលភាព និងអាយុជីវិត ប្រជាពលរដ្ឋទូទៅ។ សម្តេចក៏បានដាក់ ចេញនូវគោលនយោបាយ ការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋ ជាការងារសំខាន់បំផុត ដើម្បីឈានទៅបើក ដំណើរការសកម្មភាព ប្រទេសឲ្យធម្មតាឡើងវិញ។

ឯកឧត្តមបានបន្តថា ប្រមុខរាជរដ្ឋាភិបាល បានផ្តល់វ៉ាក់សាំងជា ជំហ៊ានបន្តបន្ទាប់ដល់ ពលរដ្ឋគ្រប់រូប ដំបូង ជូនដល់មនុស្សធំ (១៨ឆ្នាំឡើង), បន្ទាប់មកកុមារអាយុពី ១២ដល់ ក្រោម១៨ឆ្នាំ ហើយលើកទី៣នេះ សម្តេចផ្តល់ជូនដល់ កុមារអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចំនួនប្រមាណ១លាន ៨សែននាក់នៅទូទាំងប្រទេស ក្នុងនោះខេត្តកំពតមាន ចំនួនប្រមាណជាង៧ម៉ឺននាក់។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ ឬឪពុក ម្ដាយអាណាព្យាបាល របស់កុមារត្រូវ ជំរុញនាំកូនមកទទួល វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ឲ្យបានគ្រប់គ្នា ហើយត្រូវបន្ត ចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ កុំធ្វេសប្រហែសឲ្យសោះ ដើម្បីយើងរួមគ្នាទប់ស្កាត់ ការឆ្លងរីករាល ដាលជំងឺកូវីដ១៩។

ក្នុងឱកាសនោះតំណាង ឪពុកម្ដាយអាណាព្យាបាល ដែលបានជូនកូនមក ចាក់វ៉ាក់សាំង បានសម្តែងសេចក្តីត្រេកអរ និងបានថ្លែងអំណរគុណ ដល់សម្តេចតេជោ ដែលបានផ្តល់វ៉ាក់ សាំងដល់កូនរបស់ពូគគេ។ កុមារាកុមារីក៏បានបង្ហាញពីសេចក្តីអង់អាចក្នុងការស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងថា ពួកគេភ័យបន្តិចបន្តួចដែរ តែដើម្បីការពារអាយុជីវិត និងឆាប់បានចូលរៀនឡើងវិញ ពួកគេត្រូវតែមកចាក់ ដោយគ្មានរារែក៕ ដោលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *