ឆ្លងចរន្តអគ្គិសនីឆាបឆេះហាង គុយទាវ ឡូសឺ  បណ្តាលឲ្យរងការ ខូចខាតអស់ទាំងស្រុង  នៅខណ្ឌសែនសុខ

(រាជធានីភ្នំេពញ)៖ ករណីគ្រោះអគ្គិភ័យមួយ ដែលបានកើតឡើង នៅវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុច ហាងគុយទាវ ឡូសឺ ផ្ទះលេខP63 ផ្លូវភ្លីសឺ ក្រុម៥ ភូមិចុងថ្នល់ខាងកេីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញ សម្ភារៈអស់ទាំងស្រុង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ZHANG PENG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរ ម្ចាស់ហាងគុយទាវ ឡូសឺ ចំពោះមូលហេតុ នៃការឆាបឆេះ  ឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍មួយនេះ បានឆេះបំផ្លាញ ថ្មបេតុង ដែលមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ឆេះបន្ទប់គេងជាន់ទី២ អស់ទាំងស្រុង នឹងសម្ភារៈប្រើប្រាស់មួយចំនួន នឹងពុំបណ្តលឲ្យឆេះ រាលដាលដល់ផ្ទះអ្នក ជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់ រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន  ៥គ្រឿង ប្រើប្រាស់ទឹកអស់  ៣ឡាន ស្មើរ  ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង  ៦និង០០នាទីល្ងាច នាថ្ងៃដដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *