អភិបាលខេត្តកំពត ទទួលអំណោយ សប្បុរសធម៌របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

(ខត្តកំពត)៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមនឹង ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ព្រមទាំង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយ សប្បុរសធម៌ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីចូលរួមក្នុងការងារ មនុស្សធម៌ និងយុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបាននាំយក នូវអំណោយ សប្បុរសធម៌ដ៏ថ្លៃថ្លា របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត នាពេលនេះ។

ឯកឧត្តមបានបញ្ជាក់ថា សម្តេចទាំងទ្វេតែង តែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះ នឹងជំងឺកូវីដ-១៩ និងបានជំរុញដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក្នុងការជួយដល់ ជនរងគ្រោះ ងាយរងគ្រោះ និងរងផលប៉ះពាល់ ពីជំងឺដ៏កាចសាហាវមួយនេះ។ អំណោយដ៏ថ្លៃថ្លារបស់ សម្តេចទាំងទ្វេឯកឧត្តម នឹងផ្តល់ជូនដល់ រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋនៅ មូលដ្ឋានផ្ទាល់។

ចំពោះអំណោយដែល ត្រូវបានទទួលរួមមាន ថវិកាចំនួន១០០លានរៀល ,អង្ករចំនួន២០តោន ,ម៉ាស់ចំនួន ១០០,០០០ម៉ាស់ និងអាល់កុលចំនួន ១,០០០លីត្រ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *