នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត  ពីបទប្រទូស្តកេរ្តិ៍ខ្មាស ទៅលើក្មេងស្រីអាយុ១១ឆ្នាំ

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ស្រវឹងស្រាថ្នាំ បានប្រព្រឹត្តអំពើល្មើស (ប្រទូស្តកេរ្តិ៍ខ្មាស) ទៅលើ ក្មេងស្រី ម្នាក់អាយុ១១ឆ្នាំ ត្រូវបាននគរបាលឃាត់ ខ្លួនបញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី នៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១នេះហើយ ។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ នរបាលប្រឆាំង ការជួញដូរមនុស្សនិង ការពារ អមនីតិជន បានឲ្យដឹងថា ដោយអនុវត្តតាមបទ បញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នរបាលខេត្តបន្ទាយមានជ័យ និងដោយមានការ សម្របសម្រួល ពីឯកឧត្តម កើត សុណ្ណារ៉េត ព្រះរាជអា ជ្ញាធរ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យម្នាក់ត្រូវបាន នគរបាលស្រុកអូរជ្រៅ ឃាត់ខ្លួន ឈ្មោះ សុខ វង្ស ភេទប្រុសអាយុ៣៦ឆ្នាំ  មានស្រុកកំណើត នៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកន្តៀង ខេត្តពោធិសាត់ ជាពលករមក ពីប្រទេសថៃ ស្នាក់នៅធ្វើចត្តាឡីស័ក មណ្ឌលនៅវិទ្យាល័យកូប ស្ថិតក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នៅថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៤ទាបភ្លឺ ជននេះពាក់ព័ន្ធករណី ប្រទូស្តកេរ្តិ៍ខ្មាសទៅ លើក្មេងស្រីងអាយុ១១ឆ្នាំ នៅមណ្ឌលចត្តាឡីស័ក បន្ទប់ដេកជាមួយគ្នា ត្រូវឃាត់ខ្លួន តាមបណ្តឹង បងស្រីក្មេងស្រីរងគ្រោះ ដែលបានភ្ញាក់ ទាន់ឃើញពីសកម្មភាព របស់ជនសង្ស័យ បានប្រព្រឹត្តទៅលើ ប្អូនស្រីរបស់ខ្លួន ។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនប្រឆាំងការជួញ ដូរនិងការពារអនី តិជន បានឲ្យដឹងថា ជនសង្ស័យ មកពីប្រទេសថៃ តាមច្រកអូរបីជាន់ មកធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យ កូប នៅថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២១ ស្នាក់អគាបន្ទប់លេខ០៦ ដែលមានមនុស្សប្រុស ស្រីចំនួន២៥ នាក់ រូបគេ រួមទាំងក្មេងស្រីរងគ្រោះ និងបងស្រីរបស់គេ ដេកទលក្បាលគ្នា ។

នៅមុនពេលកើត ហេតុល្ងាចថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២១ រូបគេនិងអ្នកស្នាក់ នៅអគារជាមួយគ្នា ចំនួន០៨ នាក់ (មិនស្គាល់ឈ្មោះ) បានផឹកស្រាថ្នាំដែលឲ្យ គេទិញមកឲ្យទម្លាក់ ទុកនៅរបងសាលា  ដោយផឹកផងរាំលេងផង អស់ស្រាចំនួន០៦ ដបទឹកសុទ្ធ រហូតដល់ម៉ោង ១០យប់ទើបបែកទៅ ដេករៀងៗខ្លួន ។

នៅវេលាម៉ោង០៣ទាបភ្លឺក៏ បានយកដៃលូករាវលើខ្លួន ប្រាណក្មេងស្រីនោះ រយៈពេលប្រហែល ០១ ម៉ោងខណៈដែលក្មេង ស្រីនោះដេកលក់ ដោយពុំដឹងខ្លួន  តែជាអុសល ក៏ត្រូវបងស្រីនាងភ្ញាក់ ទាន់ ស្រែក ឡូឡានិងប្តឹងគ្រូពេទ្យ និងសមត្ថកិច្ច ឃាត់ខ្លួនតែម្តង ។

លោកស្រី ឧត្តមសេនីយ៍ស្នងការរង បានបញ្ជាកិ់ថា ផ្អែកតាមបណ្តឹង របស់បងស្រីក្មេងស្រី រងគ្រោះ និងចម្លើយ សារភាពរបស់ជនសង្ស័យ ។

នគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរ មនុស្សនិងការ ពារ អនីតិជន បានកសាងសំណុំរឿង បញ្ជូនជនទៅសាលា ដំបូងចាត់ការតាម និតិវិធីហើយដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *