ពលករខ្មែរប្រុស-ស្រី៩នាក់ ម្នាក់ចំណាយប្រាក់ ៥.៥០០បាតដើម្បី លួចឆ្លងដែនទៅធ្វើការ នៅស្រុកថៃ  ត្រូវយោធាថៃឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ពលករខ្មែរប្រុស ស្រីចំនួន៩នាក់ក្នុង១នាក់ បានចំណាយប្រាក់ឲ្យ មេខ្យល់ចំនួន ៥.៥០០បាតដើម្បី លួចឆ្លងដែនទៅធ្វើការ នៅស្រុកថៃតែអកុសល ត្រូវយោធាថៃឃាត់ខ្លួន បានកាលពីវេលា ម៉ោង៨និង២៤នាទី ព្រឹក ថ្ងៃទី១០ កញ្ញា២០២១។

តាមការឲ្យដឹងពី សមត្ថកិច្ចថៃថា មេបញ្ជារការកង កម្លាំងយោធាបូរផា បានបញ្ជាឲ្យកម្លាំង ការពារព្រំ ដែនរឹតបន្តឹង ការលួចឆ្លងដែនចូលក្នុង ប្រទេសដោយខុសច្បាប់ អំឡុងស្ថានការណ៍កូវីដ-១៩ រាតត្បាតនៅក្នុងប្រទេសថៃ ។

ជាមួយគ្នានោះសមត្ថកិច្ច ទាហានអង្គភាព តាប្រាយ៉ា សហការជាមួយកង រយទី៣និងនគបាលការពារ ព្រំដែនទី១២ ស្ទាក់ចាប់បានពលករខ្មែរ បានចំនួន៩នាក់ ក្នុងនោះប្រុស៥នឹងស្រី៤នាក់ នៅបរិវេណព្រៃដំឡូងមី ស្ថិតក្នុងភូមិខៅលូកឆាង ឃុំខៅលូកឆាង ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ។

សមត្ថកិច្ចថៃឲ្យដឹងបន្ត ទៀតថាពលករខ្មែរទាំង អស់បានប្រាប់ថា ពួកគេទៅធ្វើការនៅ ក្រុងបាងកក២នាក់គឺ ធ្វើការនៅហាងលក់អាហារ នឹង៧នាក់ទៀតទៅធ្វើ ការនៅខេត្តណៈខនប៉ះធុម គឺការងារសំណង់  តែពួកគេមិនស្គាល់ កន្លែងធ្វើការ ដោយសារមេខ្យល់ អ្នកចាត់បញ្ជូនទៅតាម កន្លែងធ្វើការផ្សេងៗ។

ក្រោយពីសមត្ថកិច្ចថៃសួរនាំ នឹងធ្វើកំណត់ហេតុចាប់ខ្លួន នៅទីបញ្ជាការកងរយទី៣ នឹងអនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាលរួចមក ។ពលករខ្មែរទាំងនោះត្រូវបានបញ្ជូនឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ ក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងនោះក្រុមគ្រូពេទ្យជួរ មុខបានដឹកពលករ ទាំង៩នាក់ទៅកន្លែង ចត្តាឡីស័កដើម្បីយក សំណាកទៅពិនិត្យ រួចរាល់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *