ជនជាតិចិនម្នាក់ទំនង ប្រវឹងបើករថយន្តទៅ បុកម៉ូតូមួយអូសរាប់ រយម៉ែត្រទៅបុករថយន្ត មួយទៀតនិងទៅ បុកផ្ទះសាំបុរីលក់អាយកូម សំណាងណាស់ គ្មាមមនុស្សស្លាប់

(ខេត្តបន្ទាយមានជ័យ)៖ នេះបានចំជាសំណាង ណាស់ក្នុង១០០គ្រោះថ្នាក់ គ្មានមនុស្សស្លាប់ព្រោះ ជនជាតិចិនម្នាក់ ទំនងជាប្រវឹងហើយមើល ទៅបានបើករថយន្ត ទៅបុកម៉ូតូមួយអូស រាប់រយម៉ែត្រ បន្តទៅបុករថយន្តមួយទៀត ចុងបញ្ចប់ទៅ បុកផ្ទះសាំបុរីលក់ អាយកូមទៀត។ រឿងរាវនេះកើតឡើងនៅ វេលាម៉ោង១និង ១៥នាទីយប់ចូល ថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២១។

លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុង ប៉ោយប៉ែតបានប្រាប់អ្នក យកព័ត៍មានឲ្យដឹងថា មុនពេលកើតហេតុ នោះរថយន្តម៉ាកអូឌីពណ៌ស មានពាក់ស្លាកលេខ ភ្នំពេញ 2AH 58 78 បើកដោយបុរសជន ជាតិចិនម្នាក់ប្រហែល ជាទំនងស្រវឹង ខ្លាំងទើបបើកទៅ បុកម៉ូតូពេញទំហឹង បណ្តាលអូសពីកែង ជ្រូកខ្វៃរហូតមកដល់ កែងផ្ទះសាំបូរីចំណុចផ្លូវ បំបែកជាបួន បន្តទៅបុករថយន្តមួយ គ្រឿងទៀតម៉ាក nissan  ពីរបាំងបន្តទៀតមិនបាន ឈប់បន្តរេចង្កូតទៅ បុកផ្ទះសាំបុរីលក់ អាយកូមទើបទៅ មុខលែងរួច ការបុកបន្តគ្នាដល់ ទៅ៣លើកនេះពុំមានមនុស្ស ណាម្នាក់ស្លាប់នោះទេ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រោយពីកើតហេតុហើយម៉ូតូ រថយន្តទាំង២គ្រឿង និងជនបង្កជាជន ជាតិចិននោះបានយកទៅ កាន់អធិការនគរបាល ក្រុងប៉ោយប៉ែតចាំដោះ ស្រាយនៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *