មេខ្យល់៣នាក់បម្រុង នាំមនុស្សលួចឆ្លងដែ នចូលទៅប្រទេសថៃត្រូវ បានកម្លាំងអធិការដ្ឋាន នគរបាលស្រុកកំរៀង សហការជាមួយកម្លាំង នគរបាលវរ:ការពារ ព្រំដែនគោកលេខ ៨១៩ បានឃាត់ខ្លួនអនុវត្ត តាមច្បាប់ក្នុង???

(ខេត្តបាត់ដំបង)៖ មេខ្យល់ចំនួន៣នាក់ រកស៊ីនាំមនុស្សឆ្លង ដែលចូលទៅប្រទេសថៃត្រូវបានកម្លាំងនគរបាលស្រុកកំរៀងសហការជាមួយកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៨១៩ធ្វើការឃាត់ខ្លួនបានភ្លាមៗកាលពីព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០២១វេលាម៉ោង០៧និង៥៨នាទីនៅចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថា ជនសង្ស័យជាមេខ្យល់ នាំមនុស្សឆ្លងដែនខុសច្បាប់ដែលកម្លាំងជំនាញឃាត់ខ្លួនបានទី១ឈ្មោះ ហេង ច័ន្ទដារាភេទប្រុ ស អាយុ៣៦ ឆ្នាំរស់នៅភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន ទី២ឈ្មោះឆេន រ័ត្នវ័ន ភេទប្រុស អាយុ ៤១ឆ្នាំរស់នៅភូមិពពិត ឃុំតាំងក្រាំងស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន និងទី៣ឈ្មោះសេង ឈុន ភេទប្រុស អាយុ៣០ ឆ្នាំរស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយខេត្តកំពង់ចាម ជាអ្នកដេីរប្រមូលមនុស្ស។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៩បានប្រាប់អោយដឹងថាក្នុងការបង្ក្រាបករណីខាងលើកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់និងរថយន្តចំនួន២គ្រឿប្រភេទរថយន្តដឹកជញ្ជូនម៉ាកសាំយ៉ុង ដោយរកឃើញមានពលករចំនួន៤៤នាក់ក្នុងនោះមានស្រីចំនួន១០នាក់និងអនីតិជនចំនួន ១២នាក់ ស្រី០១នាក់បំរ៉ុងដឹកយកទៅឆ្លងដែនចូលទៅប្រទេសថៃទាំងយប់។

លោកមេបញ្ជាការបាន បញ្ជាក់ថាពលករ ចំនួន៤៤នាក់ខាង លើគឺមានស្រុកកំណើត រស់នៅក្នុខេត្តកំពង់ចាម អ្នកទាំងអស់គ្នា មកតាមរយៈមេខ្យល់ នាំទៅធ្វើការនៅក្នុង ប្រទេសថៃ។

បច្ចុប្បន្នមេខ្យល់ទាំង០៣នាក់ខាងលើ និងរថយន្តត្រូវបាន កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុក ស្រុកកំរៀងកំពុង កសាងសំណុំរឿងបញ្ជូន ទៅកាន់ការិយាល័យ ជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង អនុវត្តតាមច្បាប់ ចំណែកប្រជាពលរដ្ឋរង គ្រោះលោកវរៈសេនីយ៍ឯក វេ គឹមចត់ បានស្នើសុំគោលការ ថ្នាក់លើអប់រំណែនាំ រួចឱ្យវិលទៅលំនៅ ដ្ឋានវិញក្រោយពីបានពីនិត្យ មេរោគកូវិដ១៩ ឃើញថាអវិជ្ជមាន៕ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *