លោក គាត ហ៊ុលអភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត ដឹកនាំ ក្រុមការងារ រៀបចំ មណ្ឌលព្យាបាល តាឡាក់ ដើម្បីទទួល ក្រុមអ្នក បន្សាបសារធាតុញៀន នៅមណ្ឌលកែប្រែដែល វិជ្ជមានជំងឺកូវីដ១៩ ???

(ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ លោក គាត ហ៊ុល ប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលក្រុង និងជា អភិបាលនៃគណៈអភិបាលក្រុង ប៉ោយប៉ែត បានដឹកនាំក្រុមការងារ និងមានការអញ្ជើញ ចូលរួម សម្របសម្រួលពី លោក វសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត  លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាការ កងរាជអាវុធ ហត្ថមូលដ្ឋាន ក្រុងប៉ោយប៉ែតបានដឹកនាំ កងកម្លាំង មន្ត្រីក្រោមឱវាទ នាំយក ក្រុមអ្នកបន្សាប សារធាតុញៀន នៅមណ្ឌលកែប្រែភ្នំបាក់ ដែលវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ២០០នាក់ មក សម្រាកព្យាបាល នៅមណ្ឌលតាឡាក់  ស្ថិតនៅក្នុង ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែតក្រុ ងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែ តបានមានប្រសាសន៍ថា នៅក្នុងឱកាសនោះ ដើម្បីធានានូវសុវត្ថិភាពបង្ការ ក្រុមអ្នកបន្សាប សារធាតុញៀន មានចេតនា មិនល្អ ខ្លាចគេចវេស ពីកន្លែងព្យាបាល ក្នុងនាមលោក ជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលក្រុង ប៉ោយប៉ែត បាន ចុះសិក្សា ទីតាំងភូមិសាស្ត្រ ជុំវិញ ទីតាំងព្យាបាល និងដាក់ កងកម្លាំង សមត្ថកិច្ច ចម្រុះ នៅតាមគោលដៅ យាម ល្បាត ២៤ម៉ោង លើ២៤ម៉ោងដើម្បី ការពារសុវត្ថិភាព ផងដែរ។ ដោយ លោក មាសនិរន្តរ៍

You might like

Leave a Reply

Your email address will not be published. Required fields are marked *