អាវុធហត្ថក្រុងបានលុង ចុះបង្ក្រាប់ល្បែងស៊ីសង មួយកន្លែងនិងឃាត់ ខ្លួនបានអ្នកញៀនល្បែង ៦នាក់បញ្ជូនទៅកាន់ទៅ តុលារខេត្តរតនគីរី

(ខេត្តរតនគីរី)៖ កម្លាំងកងរាជអាវុធ ហត្ថខេត្តរតនគីរី សហការជាមួយ កម្លាំងកងរាជអាហត្ថ ក្រុងបានលុង បានចុះបង្ក្រាបល្បែងស៊ី សងសត្វទាំង១២ ហៅយូគីមួយកន្លែង និងឃាត់ខ្លួនបាន អ្នកញៀនល្បែង ចំនួន០៦នាក់កាលពី រសៀលថ្ងៃទី១៦ខែ សីហាឆ្នាំ២០២១នៅ ចំណុចភូមិថ្មីសង្កាត់ ឡាងបានសៀក ក្រុងបានលុង ខេត្តរតនគីរី។

អាវុធហត្ថក្រុងបានលុង បានប្រាប់អោយអោយ ដឹងថាអ្នកញៀនល្បែង ទាំង៦នាក់ដែលកម្លាំង ជំនាញឃាត់ខ្លួនបាន ក្នុងនោះមានស្រីចំនួន ០៥នាក់ហើយដកហូត បានវត្ថុតាងបានរួមមាន ទូរស័ព្ទដៃចំនួន ០២គ្រឿង ប្រាក់រៀលចំនួន ១.២០០.០០០ រៀល ក្រដាស់យូគីសត្វទាំង១២ ចំនួន០២ដុំ  ហាន់តោយូគីសត្វទាំង១២ចំនួន ០១សន្លឹក បៀរចំនួន០២ប្រអប់ ។

អាវុធហត្ថក្រុងបានឡុង បានប្រាប់អោយដឹងទៀតថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីថាវ យ៉េន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគីរីនិងមានការចូលរួមពីកងកម្លាំងអាវុធខេត្តផងនោះទើបកម្លាំងជំនាញឈានចូលដល់កាបង្ក្រាប់ល្បែងស៊ីសងខាងលើបានទាន់ពេលវេលា។

បច្ចុប្បន្នអ្នកញៀនល្បែងខាង លើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថ ក្រុងបានលុងកសាង សុំនុំរឿងបញ្ជូន ខ្លួនទៅកាន់ទីបញ្ជារការ រដ្ឋានអាវុធហត្ថខេត្តរតនគីរី ដើម្បីចាត់ការបន្តរទៅ តាមនីតិវិធីច្បាប់៕ អត្ថបទ:ដោយលោក ទេង ណុប

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *