ដោយអនុវត្តតាមការណែ នាំពីឧត្ដមសេនីយ៍ទោ សាតគឹមសាន ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានដឹកនាំកម្លាំង អន្តរាគមន៍បង្ការ បង្រ្កាប ចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ ក្នុងករណីលួចម៉ូតូដែល មានស្ថានទម្ងន់ទោស???

(ខេត្តបាត់ដំបង)៖ ដោយអនុវត្តន៍តាម ការណែនាំនាំ បញ្ជាផ្ទាល់ ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា  ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ  និង មានការសម្រប សម្រួលលើនីតិវិធីពី ឯកឧត្តម កែវ  សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១  វេលាម៉ោង ១៣និង១០នាទី នៅចំណុច ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង  គឹមសុង  នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិត ស្រាលបានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍  បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានសហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាល ស្រុកមោងឫស្សីដែល ដឹកនាំដោយ លោកវរសេនីយ៍ឯក ស គឹមឡុង ចុះប្រតិបត្តិការបង្ក្រាប ករណីអំពេីលួច (យកម៉ូតូ) បានធ្វេីការនាំខ្លួន ជនសង្ស័យ ចំនួន០២នាក់  មក មកកាន់ស្នងការដ្ឋាន នគរបាលបាល ខេត្តបាត់ដំបង ។

ជនសង្ស័យមាន ឈ្មោះដូចខាងក្រោម៖ ១ឈ្មោះ សេង វីឡៃ ភេទប្រុស  អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិវត្តតាមិម  ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ២ឈ្មោះ ចេង វី ភេទប្រុស អាយុ២៣ឆ្នាំ  មានទីលំនៅ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង  ។

បន្តមកទៀត សមត្ថកិច្ចបាន ធ្វេីការស្រាវ ជ្រាវរហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១និង៥០នាទី នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើការ នាំខ្លួនជនសង្ស័យ ចំនួន០២នាក់ទៀតឈ្មោះ ជុន សុភា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ឈ្មោះ សឿន ស៊ីថេត ហៅ វែង ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិអូរដំបង  ឃុំអូរដំបង ២ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនសង្ស័យខាងលេី  បានចូលរួម ធ្វេីសកម្មភាព លួចយកម៉ូតូ  ម៉ាកHONDA CLICK ពណ៌ក្រហម ស៊េរីឆ្នាំ២០១៧ពាក់ ស្លាកលេខ បាត់ដំបង 1AC-6990 កាលពី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩និង០០នាទី  នៅចំណុចក្រុមទី០៣ ភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជារបស់ ជនរងគ្រោះឈ្មោះ រឹម ចាន់ថន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិឃុំកេីតហេតុខាងលេី។

វត្ថុតាង ដែលកម្លាំងជំនាញ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដកហូតរួមមាន ម៉ូតូ០១គ្រឿង ម៉ាក HONDA CLICK ពណ៌ក្រហម ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ (ជារបស់ ជនរងគ្រោះ) ។

បច្ចុប្បន្នការិយាល័យ ជំនាញកំពុងតែធ្វេីការ កសាងសំណុំរឿង ដេីម្បីបញ្ជូន ទៅសាលាដំបូង ខេត្តបាត់ដំបងចាត់ការ បន្តតាមនីតិវិធី។ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *