លោកវរសេនីយ៍ឯក ឈឿងគឹមសុង ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ននៃស្នងការដ្ឋាននគរបាល ខេត្តសហការជាមួយ លោកសគឹមឡុង អធិការនគរបាល ស្រុកមោងឫស្សីចុះប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូមួយគ្រឿង ដែលមានស្ថានទម្ងន់ទោស???

(ខេត្តបាត់ដំបង)៖ ដោយអនុវត្តន៍  តាមការណែនាំ បញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏មានការសម្របសម្រួល លើនីតិវិធីពីឯកឧត្តម កែវ សុជាតិ  ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តបាត់ដំបង នៅថ្ងៃទី ១៥ខែសីហា  ឆ្នាំ២០២១ វេលាម៉ោង ១៣និង១០នាទី នៅចំណុច ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី  ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានសហការជាមួយ កម្លាំង អធិការដ្ឋាន នគរបាល ស្រុកមោងឫស្សី ដែលដឹកនាំ ដោយលោក វរសេនីយ៍ឯក ស គឹមឡុង ជាអធិការ ចុះចុះប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យករណី លួច(យកម៉ូតូ) និងបានធ្វេីការ នាំខ្លួន ជនសង្ស័យ ចំនួន០១នាក់ មកកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង។ ជនសង្ស័យមាន  ឈ្មោះ សេង វីឡៃ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពីសមត្ថកិច្ចបាន ធ្វេីការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៣០នាទី នៅចំណុចស្ថិតក្នុងភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងកម្លាំង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាប សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលស្រុកសង្កែ បានធ្វេីការនាំខ្លួន ជនសង្ស័យ ចំនួន០១នាក់ទៀត ឈ្មោះ រូន សម្បត្តិ ហៅ ញ៉ូវ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ អូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនសង្ស័យ ខាងលេី បានចូលរួម ធ្វេីសកម្មភាព លួចយក ម៉ូតូម៉ាក HONDA SCOOPY ពណ៌ស  ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង1Q – 0555 កាលពី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៨និង១០នាទី នៅចំណុច  ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជារបស់ ជនរងគ្រោះឈ្មោះ ជិន ប៉ូច ភេទស្រី អាយុ៤០ឆ្នាំ  មានទីលំនៅ  ចំណុច ភូមិឃុំកេីតហេតុខាងលេី ។

វវត្ថុតាងដែលម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងដក ហូតរួមមាន ៖  ម៉ូតូ០១គ្រឿង  ម៉ាកហុងដាស្កុបពី ពណ៌ស បាញ់ថ្នាំពណ៌  ខ្មៅ ខៀវ  លេខ តួ -ម៉ាស៊ីន  8018614 គ្មាន ស្លាកលេខ  ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យ ជំនាញកំពុងតែធ្វេីការ កសាងសំណុំរឿង ដេីម្បីបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី  ៕ ដោយ លោកសឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *