សមត្ថកិច្ចក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ រក្សារទុកគ្រឿងញៀន ដោយខុសច្បាប់បញ្ជូន ទៅតុលាការខេត្ត

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀននៃ អធិការេដ្ឋាន នគរបាលក្រុង បាត់ដំបងឃាត់ខ្លួនជន សង្ស័យម្នាក់ពាក់ព័ន្ធបទ ល្មើសចែកចាយ និងប្រើប្រាស់ គ្រឿងញៀនកាលពី យប់ថ្ងៃទី២១ ខែសីហាឆ្នាំ២០២១ វេលាម៉ោង២០និង២០នាទី នៅចំណុចភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់បាត់ដំបង។

លោកវរសេនីយ៍ឯក ពេក សារ៉ែន អធិការនគរបាល ក្រុងបាត់ដំបង បានប្រាប់អោយដឹង ជនសង្ស័យដែលកម្លាំង ជំនាញឃាត់ខ្លួនបាន មានឈ្មោះលឹម រ៉ូស្សា ហៅ យ៉ាគោ ភេទប្រុស អាយុ  ៣៥ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

និងឆែកឆេរដកហូត បានវត្ថតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន០២ ថង់ សង្ស័យមាន សារធាតុញៀន (ទម្ងន់ ១៥.៤៧ក្រាម ទាំងសំបក ) ទូរស័ព្ទចំនួន០១ គ្រឿង និងម៉ូតូ០១ គ្រឿងម៉ាកហុង ដាអ៊ែប្លេដ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាក់លេខបាត់ដំបង 1M-2888 ។

លោកអធិការ បានអោយទៀតថា ជនសង្ស័យខាងលើត្រូវបាន កម្លាំងនគរបាលជំនាញ មួយក្រុមនៃ អធិការរដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះល្បាតនៅក្នុងភូមិសាស្រ្ត ខាងលើ និងធ្វើការត្រួតពិនិត្យ ប្រទះឃើញក៏បានធ្វើបង្រ្កាប លើករណី រក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែងឃាត់ និងឃាត់ខ្លួនបានជន សង្ស័យខាងលើម្នាក់នេះ បាននៅនឹងកន្លែងតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថតាងត្រូវបានកម្លាំងជំនាញនៃអថីការរដ្ឋាននគរបាលក្រុងបាត់ដំបងកសាងសុំនុំរឿងបញ្ជូនខ្លួនទៅកាន់ស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តរទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *