អនុវត្តតាមដីកាបង្គាប់ឲ្យ ចាប់ខ្លួនមេខ្យល់ម្នាក់ ជាប់ចោទពីបទការ នាំពលករចេញទៅធ្វើការ នៅប្រទេសថៃដោយ ខុសច្បាប់កន្លងមក

(ខេត្តបន្ទាយមានជ័យ)៖ នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់បានអនុវត្ត តាមដីកាបង្គាប់របស់លោក លឹម សុគន្ធារ៉ា ប្រធានក្រុមប្រឹក្សាជំនុំជំរះ នៃសាលាដំបូងខេត្ត បន្ទាយមានជ័យ ឲ្យចុះចាប់ខ្លួនមេខ្យល់ ម្នាក់ជាប់ចោទពីបទ ការនាំពលករចេញ ទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់កន្លងមក។ ការចាប់ឃាត់ខ្លួន មេខ្យល់បានធ្វើឡើង នៅវេលាម៉ោង១០ព្រឹក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក ភឿង ម៉ាន់ សិង្ហ នាយការិយាល័យ នគរបាលព្រហ្ម ទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថា  ជនសង្ស័យមានឈ្មោះ ពឺត ពេត ហៅ ពឺន ពេត ភេទប្រុសអាយុ ៣៨ឆ្នាំ នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ភឿង ម៉ាន់ សិង្ហបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាជននេះ ជាមេខ្យល់នាំពលករ ចេញទៅប្រទេសថៃ យ៉ាសកម្មដោយខុសច្បាប់ កន្លងទើបតែថ្ងៃនេះត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់បានទទួល ដីកាបង្គាប់ឲ្យចាប់ខ្លួន។

ជនសង្ស័យម្នាក់នេះត្រូវ បានកម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ បញ្ជូនខ្លួនទៅសាលា ដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ខែសីហា ឆ្នាំ២០២១ ដើម្បីចាត់ការតាម និតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *