ថៃចាប់ពលករខ្មែរ ២៣នាក់ ដែលកំពុងចាកចេញ ពីផ្សាររោងក្លឿ បម្រុងលបឆ្លង ដែនតាមច្រករបៀង ចូលមកកម្ពុជា

(ប្រទេសថៃ)៖ ពលករខ្មែរចំនួន២៣នាក់ ត្រូវបានកម្លាំងឈុតខ្មៅ ថៃធ្វើការឃាត់ខ្លួនបាន ជាបន្តបន្ទាប់ ខណ:ពួកគេកំពុង ធ្វើដំណើរឆ្លងផ្លូវ ឆ្ពោះទៅរកខ្សែបន្ទាត់ ព្រំដែនថៃ-កម្ពុជា។

ការឃាត់ខ្លួននេះ គឺរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយកម្លាំងកង រយលេខ ១២០៥ ដែលកំពុង ល្បាតតាមខ្សែបន្ទាត់ ព្រំដែនត្រង់ចំណុច បានដុងងូ ក្នុងភូមិប៉ារ៉ៃម៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ប្រាថេត ខេត្តស្រះកែវ ខណ:ដែលពលករខ្មែរ ទាំង២៣នាក់ កំពុងធ្វើដំណើរ ឆ្ពោះទៅកាន់ ខ្សែបន្ទាត់ព្រំដែន។

នៅពេលកម្លាំងត្រួតពិនិត្យ ដោយបានសាកសួរ ដោយពួកគេបានសារ ភាពថា ពួកគេបានមក ធ្វើការ នៅក្នុង ផ្សាររោងក្លឿយូរហើយ លុះពេលកូវីដផ្ទុះខ្លាំង ក៏អស់ការងារធ្វើដោយ សារតែផ្សារត្រូវបាន អាជ្ញាធរថៃបិទជា បណ្តោះអាសន្ន ទើបសម្រេចថា នឹងវិលត្រឡប់ទៅប្រទេស ខ្លួនវិញ ដោយធ្វើដំ ណើរតាមច្រករបៀង ដើម្បីឆាប់បានដល់ផ្ទះ ព្រោះមិនចង់អោយអាជ្ញាធរ កម្ពុជាឃុំខ្លួន១៤ថ្ងៃ ដើម្បី ធ្វើចត្តាឡីស័ក។

បច្ចុប្បន្នពលករខ្មែរទាំង ២៣ នាក់ ត្រូវបានសមត្ថកិច្ច ថៃ ពិនិត្យសុខភាព ព្រមទាំងបានបញ្ជូនអោយ ទៅសមត្ថកិច្ចកម្ពុជា តាមច្រកអូរបីជាន់ ក្នុងស្រុកគោកខ្យូង ដើម្បីធ្វើចត្តាឡីស័ក នៅលើទឹកដីកម្ពុជា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *