ក្រុមគ្រូពេទ្យបានចុះយក សំណាកប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ សរុបមានចំនួន ១៤៣ .៣៧៣នាក់ អ្នកកើតមានចំនួន ១៧.៥៥៩នាក់ អ្នកជាសះស្បើយ មានចំនួន១២.៤៥១នាក់

(ខេត្តបន្ទាយមានជ័យ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួង សុខាភិបាល អមដំណើរដោយ មន្ត្រី សុខា ភិបាលជាច្រើន នាក់មកទៅកាន់ខេត្ត បន្ទាយមានជ័យម្តងទៀត ដើម្បីត្រួតពិនិត្យកន្លែង មណ្ឌល ព្យាបាលជម្ងឺកូវីដ-១៩ថ្មី ដែលទើបសាងសង់ រួចស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយ ដ៏ថ្លៃថ្លាសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២១។

ក្នុងនោះលោកឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខា ភិបាល ខេត្តបន្ទាយមានជ័យ បានអានរបាយ ការណ៍ សង្ខេបស្ដីពីការងារ ប្រយុទ្ធនឹងជំងឺកូវីដ.19 មួយករណីព្រឹត្តិការណ៍ សហគមន៍ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២១ ខែសីហាឆ្នាំ ២០២១ក្រុមគ្រូពេទ្យបាន ចុះយកសំណាក ប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យ សរុបមានចំនួន១៤៣.៣៧៣នាក់ ស្រី៦៣.៩៤១នាក់ ក្នុងនោះបានរកឃើញ អ្នកកើតជំងឺកូវីដ.19 មានចំនួន ១៧.៥៥៩នាក់ ស្រី៨.១៩៦នាក់ ក្នុងនោះមានពល ករមានចំនួន ៦.៥៦៣នាក់ ស្រី៣.០៣១នាក់ ព្រឹត្តិការណ៍ សហគមន៍មានចំនួន ១០.៩៩៦ ស្រី៥១៦៥នាក់ Rapid Test: ១៥.៧០៥នាក់ ស្រី ៧១៧៧នាក់ យកទៅពិនិត្យនៅ ប៉ាស្ទ័រ និង វិទ្យាស្ថានសុខ ភាពសាធារណៈ មានចំនួន ១.៨៥៤នាក់ ស្រី៩១៩នាក់ និងមានកន្លែង ព្យាបាលជំងឺកូវីដ.១៩មានចំនួន ១៥កន្លែង ព្យាបាលអ្នកជំងឺធ្ងន់ មានចំនួន២កន្លែង ក្នុងនោះមានមន្ទីរពេទ្យ ខេត្តមិត្តភាព កម្ពុជា ជប៉ុន មង្គលបូរីនិង មន្ទីរពេទ្យបង្អែក ប៉ោយប៉ែតខេត្ត។

ចំនួនអ្នកជំងឺកូវីដ19 កំពុងសម្រាប់ ព្យាបាលមានចំនួន៤.១០៩ នាក់ស្រីមានចំនួន១.៧៨៦នាក់  ចំនួនអ្នកជាសះ ស្បើយពីជំងឺកូវីដ មានចំនួន១២.៤៥១នាក់ស្រី មានចំនួន ៦.១៤៦នាក់និងមានអ្នក ស្លាប់ដោយសារ ជម្ងឺកូវីដមានចំនួន ១៣០នាក់ស្រី៧០នាក់ ជនជាតិខ្មែរ១២៤នាក់ស្រី៦៧នាក់ ជនជាតិ ឥណ្ឌូនេសីុ ៣នាក់ ស្រី១នាក់ ជនជាតិថៃ៣នាក់ ស្រី២នាក់។

ក្នុងនោះលោកឡេ ច័ន្ទ សង្វាតបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាការ បញ្ជូនអ្នកជំងឺកូវីដ 19 ជាជនជាតិថៃ ឲ្យវិលទៅប្រទេសថៃវិញ ចាប់តាំងពីថ្ងៃទី២៤ ខែ ឧសភាឆ្នាំ ២០២១រហូតដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១មានចំនួន ៣៣០នាក់ ស្រី១៨១នាក់ចំណែក ពលករដែល ត្រឡប់មកពីប្រទេស ថៃគិតចាប់ ពីថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី២១ ខែសីហាឆ្នាំ២០២១ នេះសរុបមាន ចំនួន៥៦.៤ ២២នាក់ ស្រី២៩.៧៦៦ នាក់ក្នុងនោះបានយក សំណាកទៅពិនិត្យ សរុបមានចំនួន ២៥៩.៧៦៦នាក់ ស្រី ១១៧.៧៧៣ នាក់រកឃើញ មានអ្នកជំងឺកូវីដ19 មានចំនួន៦.៥៦៣នាក់ ស្រី៣០៣១នាក់ កំពុងសម្រាក ព្យាបាលមាន ចំនួន ២.០៦៧នាក់ ស្រី៩៥៤នាក់ ចំនួនពលករ ដែលជាសះស្បើយ មានចំនួន៤.០៨០នាក់ ស្រី២.០២២នាក់ពលករដែល បានស្លាប់ដោយសារ ជំងឺកូវីដ 19 មានចំនួន១៥នាក់ ស្រី៤នាក់។

ពលករមានជំងឺកូវីត 19 ដោយមេរោគបំលែង ថ្មីដែលតាមានចំនួន ១៤៦នាក់ ស្រី៧៣នាក់ក្នុង នោះបានជាសះស្បើយ មានចំនួន២៦នាក់ ស្រី១១នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *