រថយន្តទំនើប១គ្រឿង បើកក្រឡាប់ដោយខ្លួន ឯងចូលទឹកប្រឡាយ ស្លាប់មនុស្ស៤នាក់

(ខេត្តបន្ទាយមានជ័យ)៖ សោកនាតកម្មមួយបាន កើតឡើងរវាងរថយន្ត សេរីទំនើបមួយគ្រឿងបើក ក្រឡាប់ធ្លាក់ចូលក្នុង ប្រឡាយទឹកបណ្តាល ឲ្យមានមនុស្សប្រុស ស្រី ដែលជិះក្នុង ឡានស្លាប់ដល់ទៅ៤នាក់។

ហេតុការដ៏រន្ធ្ធុតនេះបាន កើតឡើងនៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅលើផ្លូវអភិវឌ្ឍ ចម្ងាយ២គីឡូ ខាងលិចភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋានបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ប្រុស១ ស្រី៣នាក់ ក្នុងនោះ មានក្មេងស្រី១នាក់ អាយុប្រហែល៧ឆ្នាំ មាន១ឈ្មោះគឹម ហេង ភេទប្រុសអាយុ៥៥ឆ្នាំ២គង់ សុវណ្ណា ភេទស្រីអាយុ៥៣ឆ្នាំ ៣ឈ្មោះ ហេង រតនា ភេទស្រីអាយុ៦ឆ្នាំ ៤ឈ្មោះគឹម ធា ភេទស្រីអាយុ ៤២ឆ្នាំ ជនរងគ្រោះទាំង៤នាក់  នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋាន បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងបន្តទៀតថាមុន ពេលកើតហេតុនោះ ជនរងគ្រោះ បានជិះរថយន្តម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ កម្ពុជា MR.SELA  ធ្វើដំណើរពី កើតទៅលិចក្នុង ល្បើនលឿន ពេលមកដល់ចំណុចកើត ហេតុជាចំណុចផ្លូវបំបែក បានរេចង្កូតធ្លាក់ពីលើផ្លូវ ចូលក្នុងទឹក ប្រឡាយ ផ្ងាជើងឡើងលើ បណ្តាលឲ្យមនុស្សជិះ ក្នុងរថយន្តឈ្លក់ទឹក ស្លាប់អ្នកបើកនិងអ្នក រួមដំណើរសរុបចំនួន៤នាក់។

ក្រោយពីកើតហេតុហើយ ប្រជាពលរដ្ឋនៅទីនោះជួយ លើកសពចេញពីរថយន្តមក ដាក់លើគោក ក្នុងនោះ សមត្ថកិច្ចបានធ្វើកំណត់ ហេតុហើយបានប្រគល់ សពជនរងគ្រោះទៅឲ្យក្រុម គ្រួសារយក ទៅធ្វើបុណ្យ តាមប្រពៃណី ចំណែករថយន្ត ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលនិង ប្រជាពលរដ្ឋ ជួយស្រង់យក មកដាក់លើគោកដើម្បី ស្រាវជ្រាវប្រគល់ ទៅឲ្យសាត់ញាតិ្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *