ម្តាយមិននៅផ្ទះឪពុកចាប់ កូនស្រីបង្កើតរំលោភ បានសម្រេចញ៉ាម រំលោភបាន៨លើក ទើបបែកការណ៍ ត្រូវម្តាយនិង កូនប្តឹងបាប់ដាក់គុក

(ខេត្តបន្ទាយមានជ័យ)៖ ឪពុកល្មោភកាមម្នាក់ រំកូនឯងបានសម្រេចដល់ ទៅ៨ដងហើយបានគំរាម ថានិងសម្លាប់ចោល បើហ៊ានប្រាប់ម្តាយ ក្រោយមកបែកការណ៍ ត្រូវបានប្រពន្ធនិង កូនប្តឹង ឲ្យនគរបាល ចាប់ដាក់គុគ រឿងរាវនេះកើតឡើង នៅវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១កន្លងមក ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែតបាន ប្រាប់អ្នកយព័ត៍មានឲ្យ ដឹងថា ឪពុកល្មោភ កាមនោះ ឈ្មោះ ឈុន រី ភេទប្រុសអាយុ ៣៨ឆ្នាំ នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ក្មេងស្រីរងគ្រោះជា កូនបង្កើត ឈ្មោះ រ.ន.រ.ត អាយុ១៤ឆ្នាំ ពេលដែល ឪពុកបាប់រំលោភ ផ្ទួនៗបានដល់ទៅ៨ដង បានប្តឹងនគរបាល ប៉ុស្តិ៍រដ្ឋបាល សង្កាត់ប៉ោយប៉ែតឲ្យ ចាប់ឃាត់ខ្លួននៅថ្ងៃទី ២០ខែសីហា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក សៅ សារឿនបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា កន្លងមក ម្តាយនិងយាយមិន នៅផ្ទះ រវល់ទៅលេង ផ្ទះបងប្អូនមិនបាន ត្រឡប់មកវិញ ឪពុកនិងកូននៅ ផ្ទះតែ២នាក់ នៅពេលយប់ កូនកំពុង ដេកលង់ លក់នៅលើគ្រែ ខាងមុខផ្ទះ ស្រាប់តែឪពុកចាប់កូន បិទមាត់គំរាមកុំស្រែក បើហ៊ានស្រែកនិង ប្រាប់ ម៉ែនឹងសម្លាប់ចោល ដោយសារអំណាចគំរាម របស់ឪពុកកូនស្រីឲ្យ រំលោភបានសម្រេច។

លោកវរសេនីយ៍ឯក សៅ សារឿនបានញ្ជាក់ ឲ្យដឹងបន្តទៀតថាការចាប់ រំលោភកូនខ្លួនឯង បានសម្រេច រហូត ដល់ទៅ៨ដង ដោយស៊ូទ្រាំនឹងទង្វើ ដ៏ថោកទាបរបស់ ឪពុកមិនបានកូន និងម្តាយបាន ប្តឹងនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួនតែម្តង។

លោកបានបញ្ជាក់បន្តឲ្យ ដឹងទៀតថាក្រោយពី ឃាត់ខ្លួននិងសួរនាំ ជនសង្ស័យមិន ព្រមសារភាពពីទង្វើ របស់ខ្លួនទៅលើកូន ស្រីរបស់ខ្លួនឡើយ  ដោយអនុវត្តតាម បញ្ជារបស់លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ មានបណ្តឹងពីកូននិងម្តាយ ត្រូវបានចាប់ខ្លួន បញ្ជូនមក ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការបន្ត។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តថាជនសង្ស័យ នេះត្រូវកំលាំងជំនាញ បញ្ជូនទៅតុលាការដើម្បី ដាក់ទោសទៅតាម ផ្លូវច្បាប់នៅព្រឹក ថ្ងៃទី២២ ខែ សីហា ឆ្នាំ ២០២១នេះ។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យឈ្មោះឈុន រី នេះ ធ្លាប់ជាប់ពន្ធនាគារ រយៈពេល១៥ឆ្នាំមកហើយ  ពីបទរំលោភលើ ក្មេងស្រីជាអនីតិជន ហើយទើបចេញពី ពន្ធនាគារបានរយៈ ពេល១ឆ្នាំ មករំលោភ កូនឯងបង្កើតទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *