ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋ បាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២១

(ខេត្តកំពត)៖ នៅព្រឹក ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្ត  និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋ បាលខេត្តកំពត បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តប្រចាំខែកក្កដា ឆ្នាំ២០២១ ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធាន សាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោកស្នងការ មេបញ្ជាការកង កម្លាំងទាំងបីប្រភេទ លោកមេបញ្ជាការកង កម្លាំងសហការដែល មានទីបញ្ជាការក្នុង ភូមិសាស្ត្រខេត្តកំពត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្ត កំពតទាំងមូល។

កិច្ចប្រជុំអនុវត្តទៅ តាមរបៀបវារៈដូចខាងក្រោម៖ ទី១.ពិនិត្យពិភាក្សាលើសេចក្ដី ព្រាងរបាយការណ៍របស់ គណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២១ , ទី២.ផ្សព្វផ្សាយលិខិត លេខ ០១២ សនគ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ របស់ក្រសួង សុខាភិបាល ស្ដីពីភូមិសាស្ត្រដែល ត្រូវអនុវត្តកាតព្វ កិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សា គម្លាតសុវត្ថិភាព ទី៣.សេចក្ដីរាយការណ៍ របស់ឯកឧត្តមប្រធានមន្ទីរ សុខាភិបាលពាក់ព័ន្ធ ថវិការាជរដ្ឋាភិបាល សម្រាប់ការបូជាសព ស្លាប់ដោយសារជំងឺកូវីដ ១៩ និងប្រាក់ឧបត្ថម្ភជូន គ្រូពេទ្យដែល បំពេញកាតព្វកិច្ចក្នុង យុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ១៩ ទី៤.សេចក្ដីរាយ ការណ៍របស់ ឯកឧត្តមឧត្តម សេនីយ៍ទោ ស្នងការនគរបាលខេត្ត ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, បញ្ហាគ្រឿងញៀន, ការអនុវត្តគោលនយោ បាយភូមិឃុំមានសុវត្ថិភាព, ប្រជាពលរដ្ឋ ចំណាកស្រុកពីក្រៅប្រទេស ទី៥.ផ្សព្វផ្សាយរបាយ ការណ៍របស់មន្ទីរ បរិស្ថានស្ដីពីការរុករាន ដីព្រៃក្នុងឧទ្យានជាតិ ព្រះមុនីវង្សបូកគោក្នុង ភូមិសាស្ត្រខេត្តកំពត ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ និងទី៦.សេចក្ដីរាយការណ៍ របស់លោក លោកស្រីអភិបាលក្រុង ស្រុក អំពីសភាពការណ៍ទូទៅ សភាពការណ៍ នយោបាយ បញ្ហាដីធ្លី ស្ថានភាពទូទៅ នៃជំងឺកូវីដ១៩ ការចាក់វ៉ាក់សាំង មណ្ឌលចត្តាឡីស័ក វិធានការចំពោះមុខ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *