អភិបាលខេត្តកំពតអញ្ជើញ ចុះពិនិត្យសកម្មភាពនៃ ដំណើរការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ ១៩ដូសទី៣ (ដូសជំរុញ) ជូនអតីតយុទ្ធជន និងកងទ័ព ព្រមទាំងក្រុមគ្រួសារ នៅមន្ទីរពេទ្យបង្អែកខេត្ត និងនៅបញ្ជាការដ្ឋាន តំបន់សឹករងកំពត

(ខេត្តកំពត)៖ កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត បានដឹកនាំអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាព មួយចំនួនក្នុងខេត្ត បានអញ្ជើញចុះពិនិត្យ សកម្មភាពនៃដំណើរ ការចាក់វ៉ាក់សាំងការពារ ជំងឺឆ្លងកូវីដ១៩ដូសទី៣ ឬ (ដូសជំរុញ) ប្រភេទ (អាស្ត្រាហ្សេនីកា) ជូនអតីតយុទ្ធជន និងកងទ័ព ព្រមទាំងក្រុមគ្រួសារ ដែលកម្មវិធីនេះ បានធ្វើឡើងនៅ មន្ទីរពេទ្យបង្អែកខេត្ត និងនៅក្នុងទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹក រងកំពត។

មានប្រសាសន៍ សំណេះសំណាល ឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបាន ថ្លែងអំណរគុណកោតសរសើរ ដល់ក្រុមគ្រូពេទ្យ ទាំងស៊ីវិល និងយោធា ដែលបានយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ច របស់ខ្លួន ក្នុងការរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ជំងឺ កូវីដ១៩ដែលជាជំងឺ ឆ្លងសកល។

ឯកឧត្តមបានបន្ថែមទៀតថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា សម្ដេចទាំងពីរតែងតែ យកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ក៏ដូចជាបងប្អូន ក្រុមគ្រួសារ អតីតយុទ្ធជនមិន ដែលភ្លេចម្ដងណាឡើយ។ ការជាក់ស្ដែងនៅ ពេលនេះស្រាប់ សម្ដេចតេជោ បានខិតខំស្វែងរកវ៉ាក់ សាំងការពារជំងឺឆ្លង កូវីដ១៩ ដើម្បីចាក់ជូនប្រជា ពលរដ្ឋយើង រហូតមកទល់ពេល នេះបានប្រមាណ ៨០ភាគរយនៃចំនួន ផែនការសរុបដប់លាននាក់ និងកំពុងបន្តចាក់ ដល់ក្មេង និងយុវវ័យចាប់ ពីអាយុ១២ឆ្នាំដល់១៨ឆ្នាំ និងបានបន្តជំរុញ ចាក់ ដូសទី៣ ជូនកងកម្លាំង មន្ត្រីរាជការជួរមុខ និងបងប្អូនក្រុម គ្រួសារអតីតយុទ្ធ ជនក៏ដូចជាប្រជា ពលរដ្ឋងាយប្រឈម ការឆ្លងជំងឺកូវីដ ១៩នេះផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តទៀតថា បើទោះបីបច្ចុប្បន្ន កម្ពុជាយើង ក៏ដូចជានៅក្នុងខេត្ត កំពតការឆ្លងជំងឺកូវីដ១៩ មានការឆ្លងថយចុះ ធូរស្បើយយ៉ាងណាក្ដី ឯកឧត្តមអភិបាល ខេត្តក៏បានអំពាវនាវ ផ្ដាំផ្ញើពិសេស កងកម្លាំង និងក្រុមគ្រួសារអតីត យុទ្ធជនដែលបានទទួល ការចាក់វ៉ាក់សាំង ដូសទី៣នេះ ក៏ពិតមែន តែសូមបងប្អូន បន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានការ ណែនាំសុខាភិបាល ក៏ដូចការអំពាវនាv របស់សម្ដេចតេជោ ហ៊ុន សែន គឺការអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ទាំងអស់គ្នា ដើម្បីយើងរួមគ្នា ទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា តាមការសម្រេច ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូនវ៉ាក់សាំង ការពារជំងឺឆ្លងកូវីដ១៩ ប្រភេទ (អាស្ត្រាហ្សេនីកា)  ដូសទី៣ឬដុសជំរុញ សម្រាប់ខេត្តកំពត ដើម្បីធ្វើការចាក់ជូន បងប្អូននិងក្រុមគ្រួសារ អតីតយុទ្ធជនខេត្តកំពត ចំនួន ៤.២៣៨ នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *