ប្រធានគណបក្ស ខេត្តកំពតដាក់ចេញ ការងារសំខាន់មួយ ចំនួនដើម្បីបន្តយក ជ័យជំនៈក្នុងការបោះ ឆ្នោតឃុំសង្កាត់និង តំណាងរាស្រ្តឆ្នាំ ២០២២- ២០២៣ ខាងមុខ

(ខេត្តកំពត)៖ ដើម្បីទទួលបានជ័យ ជម្នះលើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តឆ្នាំ ២០២៣ខាងមុខនេះ ប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពត បានដាក់ចេញនូវការ ងារយុទ្ធសាស្ត្រសំខាន់ៗ មួយចំនួន ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនិង សមាជិក សមាជិកា នៅតាមក្រុង ស្រុក អនុវត្តឲ្យបានល្អតាម គោលការណ៍របស់គណ បក្សបានដាក់ចេញ។

ថ្លែនៅក្នុងកិច្ចប្រជុំ ពេញអង្គរបស់គណៈ កម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តមជឹង ផល្លា ប្រធានគណៈប្រចាំការគណៈ បក្សប្រជាជនខេត្ត នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១  ឯកឧត្តមជាវ តាយ ប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្តកំពត បានមានប្រសាសន៍លើកឡើងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ ដោយគតិបណ្ឌិត របស់សម្ដេចតេជោហ៊ុន សែន ជាប្រធានបាន អភិវឌ្ឍន៍ប្រទេសជាតិ និងជួយលើកកម្ពស់ សេដ្ឋកិច្ចសង្គម និងគ្រួសារប្រជាពល រដ្ឋមានការរីកចម្រើន លើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។

ដោយឡែក សម្រាប់ខេត្តកំពត កន្លងមកការចូលរួម អនុវត្តកិច្ចការងារ របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្ស គ្រប់លំដាប់ថ្នាក់ ក៏តែងតែទទួលបានលទ្ធ ផលល្អប្រសើរ ស្របតាមគោលការណ៍ ណែនាំរបស់ គណបក្សថ្នាក់កណ្ដាល។

ប៉ុន្តែដើម្បីបន្តទទួល បានការគាំទ្រពី ប្រជាពលរដ្ឋ និងទទួលបានជ័យជំនះ លើការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ ២០២២ និងការបោះ ឆ្នោតជ្រើសតាំង តំណាងរាស្រ្តឆ្នាំ២០២៣ ខាងមុខនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស តាមបណ្តាក្រុង ស្រុកត្រូវតែយប់ចិត្តទុក ដាក់អនុវត្តការងារសំខាន់ៗរួមមាន ៖ ការស្រង់ស្ថិតិ និងធ្វើ បច្ចុប្បន្នភាពមន្ត្រីបក្ស ឲ្យបានច្បាស់លាស់ ការត្រៀមលក្ខណៈបំពេញផែន ការចំណូលចំណាយ ដោយតាមក្រុង ស្រុកនិមួយៗត្រូវ មានថវិកាបម្រុងឲ្យបាន គ្រប់គ្រាន់យ៉ាងតិច មួយរយលានរៀល ចំណែកមន្ទីរគណ បក្សថ្នាក់ខេត្តក៏ត្រូវមាន យ៉ាងតិច១លានដុល្លារ ដើម្បីត្រៀមលក្ខណៈ សម្បត្តិសម្រាប់ការបោះ ឆ្នោតនៅពេលខាងមុខនេះ។

ជាមួយនឹងផែន ការសកម្មភាពនេះដែរ ក៏ត្រូវរៀបចំតំឡើងស្លាក គណបក្សថ្មីឲ្យបានស្អាត ដាក់នៅតាមទីតាំងប្រជុំជន ពិសេសផ្លូវជាតិ និងផ្លូវបេតុង និងផ្លូវកៅស៊ូជាដើម។ ត្រូវរៀបចំបញ្ជូលសមាជិក បក្សថ្មីទៅតាមនិតិវិធី ផ្អែកលើគោលការ ណ៍គណបក្ស ឲ្យស្របនឹងការណែ នាំដែលគណបក្សដាក់ចុះ។ការរៀបចំពិនិត្យ និងកែសម្រួលបញ្ជី ឈ្មោះបេក្ខជនដែលត្រូវ ដាក់ឲ្យឈរឈ្មោះក្នុងការ បោះឆ្នោតឃុំសង្កាត់ ឲ្យបានល្អ (បេក្ខជនមានសមត្ថភាព សុខភាព លទ្ធភាព ប្រជាប្រិយភាព) និងត្រៀមឯកសារ សម្រាប់ការបោះឆ្នោត ព្រមទាំងជំ រុញការធ្វើអត្តសញ្ញាណ ប័ណ្ណជូនប្រជាពល រដ្ឋឲ្យបានហើយ និងឆាប់រហ័ស និង ត្រូវរៀបចំស្នាក់ការ គណបក្សនៅតាម មូលដ្ឋានឃុំ សង្គាត់ឲ្យបានរួចរាល់ នៅក្នុងឆ្នាំ២០២១នេះ (គ្រប់ឃុំសង្កាត់ចាំ បាច់ត្រូវតែមានទីស្នាក់ការ)។

យ៉ាងណាក៏ដោយ ឯកឧត្តមប្រធានគណបក្ស នៅតែក្រើនរំឭក ស្នើដល់មន្ត្រីថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំ ដាប់ថ្នាក់នៅក្នុងខេត្ត ត្រូវបន្តរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ សហការចូលរួមអនុវត្តកិច្ចការ ដែលគណបក្សដាក់ជូន ដោយភាពទទួលខុសត្រូវ និងសេចក្តីថ្លៃថ្នូរ នោះទើបគណបក្ស យើងទួលបានជ័យជម្នះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *