ការងារអទិភាពមុនដំបូងដែលរដ្ឋបាលក្រុងបូកគោអនុវត្ត គឺការបង្ការទប់ស្កាត់កុំឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍

(ខេត្តកំពត)៖ អភិបាលក្រុងបូកគោ ការងារអទិភាពដំបូងគេ ដែលរដ្ឋបាលក្រុងបូកគោ ត្រូវអនុវត្តនោះ គឺវិធានការ បង្ការ ទប់ស្កាត់កុំឱ្យមានការរីក រាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ក្នុងកិច្ចសម្ភាសជា មួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ លោកស្រី ងិន ផលរ័ត្ន អភិបាល នៃគណៈអភិបាលក្រុងបូកគោ ដែលទើបតែទទួលតំណែង បានលើកឡើងថា ការងារអទិភាព ដំបូងគេដែលជំរុញ ឱ្យរដ្ឋបាលក្រុងបូកគោ ត្រូវអនុវត្តនោះ គឺការចូលរួមចំណែក ជាមួយប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការរួមចំណែក ប្រយុទ្ធប្រឆាំងនឹងការឆ្លង រាលដាលជំងឺកូវីដ-១៩  ដោយអនុវត្តវិធាន ការសុខាភិបាលឱ្យ បានខ្ជាប់ខ្ជួន ក្នុងគោលបំណងបង្ការ ទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ នៅតាមសហគមន៍និមួយៗ នៃដែនសមត្ថកិច្ច របស់ខ្លួនឱ្យបានកាន់តែ ប្រសើរឡើងថែមទៀត។

លោកស្រីអភិបាលក្រុង បានសង្កត់ធ្ងន់ថា អ្វីដែលជាអទិភាព ចម្បងដែលត្រូវជំរុញដូច ភ្លៀងរលឹមនោះ  គឺការអប់រំវិធានការ បង្ការ ទប់ស្កាត់កុំឱ្យមានការ ចម្លងពីសហគមន៍ មួយទៅសហគមន៍មួយ។ ជាងនេះទៅទៀតយើង ត្រូវធ្វើការផ្សព្វផ្សាយ អប់រំ និងណែនាំដល់បងប្អូន ប្រជាពលរដ្ឋឱ្យទៅ ទទួលការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តឱ្យ បានគ្រប់ៗគ្នា ពិសេសត្រូវអនុវត្តវិធាន ការសុខាភិបាល គឺ៣កុំ និង៣ការពារ។

ជាចុងក្រោយ លោកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូកគោ សូមផ្តាំផ្ញើទៅបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុង ទឹកដីក្រុងបូកគោទាំងមូល សូមទៅទទួលការចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារ និងជៀសវាងការ ឆ្លងរាលដាលមេរោគ ដ៏កាចសាហាវនេះ នៅក្នុងសហគមន៍ ជាពិសេសការយក ចិត្តទុកដាក់ខ្ពស់ ដើម្បីុសុខមាលភាព និងការរស់នៅរបស់ ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន។

សូមជម្រាបផងដែរថា ក្រុងបូកគោ នៃខេត្តកំពត ដែលជាក្រុងទើប តែបង្កើតថ្មី ត្រូវបានធ្វើពិធីប្រកាស បង្កើត និងដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តាមមាត្រា៧០នៃច្បាប់ ស្តីពីការគ្រប់គ្រ ងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាល ខេត្តកំពត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *