ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ នឹងកងកម្លាំងប្រដាប់ អាវុធចម្រុះ  បានជួបពិភាក្សា កិច្ចការងារមួយ ចំនួនជាមួយ ឯកឧត្តមអភិបាល ខេត្តស្រះកែវ ព្រះរាជាណាចក្រ ថៃ លើស្ពានច្រកទ្វារ អន្តរជាតិប៉ោយប៉ែត???

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តបន្ទាយ មានជ័យដឹកនាំ ដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ  នឹងកងកម្លាំងប្រដាប់អាវុធ បានជួបពិភាក្សា កិច្ចការងារមួយចំនួនជាមួយ ឯកឧត្តមអភិបាល ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ លើស្ពានច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត-ក្លងឡឹក។

ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តមអភិបាល ខេត្តស្រះកែវផ្តោតលើចំណុច សំខាន់មួយចំនួន: ដោយសារស្ថានភាព នៃការដាលនៃជំងឺកូវីដ១៩ ពិសេសមេរោគ បំលែងថ្មីDelta និងមានការបិទ ព្រំដែនមិនអោយ បងប្អូនចូលមកទឹក ដីកម្ពុជា ១៤ ដូច្នេះ ខាងខេត្តបន្ទាយមានជ័យ ស្នើសុំខេត្តស្រះកែវ  និងសមត្ថកិច្ចពាក់ព័ន្ធ សូមជួយសម្រប សម្រួលដោះស្រាយបញ្ហា បងប្អូនប្រជាពលរដ្ឋដែល ត្រឡប់មកទឹកដីកម្ពុជាវិញ ទាំងសុខភាព សុវត្ថិភាពពួកគាត់ ស្នើសុំកុំអោយមាន ការបញ្ជូនបងប្អូនមក ជាកំហុក មានបញ្ហាអ្វី សូមផ្តល់ព័ត៌មានបន្ទាន់ មកភាគីកម្ពុជា ដើម្បីត្រៀមលក្ខណៈ ទទួលបងប្អូន តាមវិធានសុខាភិបាល។

ដោយទទួលបានគោល ការណ៍ឯកភាពលើក មុនពាក់ព័ន្ធការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុង ផ្សាររុងក្លឿ ខេត្តស្រះកែវ ក្នុងជំនួបពិភាក្សាព្រឹកនេះ បានឯកភាពជាថ្មី នឹងអនុញ្ញាត្តជាគោល ការណ៍រៀបចំការចាក់វ៉ាក់សាំង លើស្ពានច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត ជូនអាជីវករលក់ដូរ ក្នុងផ្សាររុងក្លឿប្រមាណ ១០០០០នាក់ ពេលវេលាថ្ងៃណា នឹងជូនដំណឹងបន្ថែម ។

ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ រួមគ្នាបន្តកិច្ចសហ ប្រតិបត្តិការល្អក្នុងការសម្រប សម្រួលដោះស្រាយបញ្ហាផ្សេងៗ តាមបន្ទាត់ព្រំដែននៃ ប្រទេសទាំង២ ពិសេសការគ្រប់គ្រង បងប្អូនពលករទប់ស្កាត់ ការរីករាលនៃជំងឺកូវីដ១៩ ពិសេសមេរោគថ្មីDelta៕ ដោយ លោក មាសនិរន្ត

You might like

Leave a Reply

Your email address will not be published. Required fields are marked *