សមត្ថកិច្ចគរបាល ស្រុកអន្លង់វែង ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យ ០២ នាក់ ពាក់ព័ន្ធករណីក្លែងបន្លំ ធ្វើជាមន្ត្រីតុលាការ សាលាដំបូងខេត្ត ឧត្តរមានជ័យដើរយក លុយពីប្រជាពលរដ្ឋ រកស៊ីដឹកឈើនិង ឈើកែច្នៃសិប្បកម្ម???

(ខេត្តឧត្ដរមានជ័យ)៖ នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដោយមានការបញ្ជាផ្ទាល់ ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ និងមានការ សម្របសម្រួល នីតិវិធី ពីសំណាក់ ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្ត ឧត្តរមានជ័យ សមត្ថកិច្ចនគរបាល អធិការដ្ឋាននគរបាល ស្រុកអន្លង់វែង បានចុះស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យ ០២ នាក់ ពាក់ព័ន្ធករណីក្លែង បន្លំធ្វើជាសមត្ថកិច្ចមន្ត្រី តុលាការសាលាដំបូង ខេត្តឧត្តរមានជ័យ ដើរយកលុយពី ប្រជាពលរដ្ឋរកស៊ីដឹកឈើ និងដឹកសិប្បកម្ម នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជនសង្ស័យទាំងពីរ ដែលកម្លាំង សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះដូចខាងក្រោម៖ ទី១-ឈ្មោះ លុន តុនឡេង (ឡេង) ភេទប្រុសអាយ៤៣ ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំ-ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ (មុខរបរកសិករ ) ទី២-ឈ្មោះ អៀម ប៊ុនធឿន (អែល) ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំ-ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ (មុខរបរកសិករ)

ក្នុងចុះកិច្ចប្រតិបត្តិការស្រាវជ្រាវ សមត្ថកិច្ចនគរបាល ស្រុកអន្លង់វែង ដកហូតវត្ថុតាងរួមមាន ៖ រថយន្ត ០១ គ្រឿង ទូរស័ព្ទ ០៣ គ្រឿង ។

ករណីខាងលើនេះក្រោយ សមត្ថកិច្ចនគរបាល ជំនាញបានសួរនាំ ជនសង្ស័យទាំង ០២ នាក់ ហើយជនសង្ស័យខាងលើបាន ឆ្លើយសារភាពថា ពិតជាបានដើរយក លុយពីប្រជាពលរដ្ឋ ដែលរកស៊ីដឹកឈើ និងដឹកសិប្បកម្ម ក្នុងភូមិសាស្ត្រ ពិតប្រាកដមែន។

បច្ចុប្បន្ន:ជនសង្ស័យ ខាងលើសមត្ថកិច្ចនគរបាល ជំនាញស្រុកអន្លង់វែងបាន កំពុងរៀបចំសំណុំរឿងបញ្ជូន តាមនីតិវិធីទៅតុលាការ ខេត្តឧត្ដរមានជ័យ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់។ ដោយ លោកអ៊ុង វ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *