លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ធំនាំ យកអំណោយ ចែកជូនប្រជាពលរដ្ឋចំនួន ១៦គ្រួសាររស់នៅ ក្នុងតំបន់បិទខ្ទប់

(ខេត្តកំពង់ធំ)៖ កាលពីព្រឹកថ្ងៃទី០៣ ខែសីហាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាកា រកងរាជអាវុធ ហត្ថខេត្តកំពង់ធំ អមដំណើរដោយ លោក លោកស្រី មេបញ្ជាការរងខេត្ត បានអញ្ជើញ ចុះសួរសុខទុក្ខ នាំយក គ្រឿងឧបភោគ បរិភោគចែកជូន ប្រជាពលរដ្ឋចំនួន ១៦គ្រួសារដែមាន ជីភាពខ្វះខាតរស់ នៅក្នុងតំបន់បិទ ខ្ទប់តំបន់ក្រហមស្ថិ នៅក្នុងភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

អំណោយដែលចែក ជូនប្រជាពលរដ្ឋ ១៦គ្រួសារខាងលើ រួមមាន អង្ករ៨០០គីឡូក្រាម មី៣២កេស ត្រីខ៣២យួរ ទឹកស៊ីអ៊ីវ៣២យួរ ទឹកត្រី៣២យូរ ប្រេងឆា៣២លីត្រ ប៊ីចេង១៦គីឡូក្រាម ទឹកសុទ្ធ៨០យួរ និងអាកុល៣០លីត្រ។

ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ធំបានណែរនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវ រក្សារសុខភាពអោយល្អនិងអនាម័យលាងដៃនិងសាប៊ូអោយបានញឹកញ៉ាប់និងត្រូវអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនូវ៣កុំនិង៣ការពារអោយបានខ្ជាប់ខ្ជួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *