សមត្ថកិច្ចឃាត់ខ្លួន អ្នកចែកចាយគ្រឿងញៀន ម្នាក់បញ្ចូនខ្លួនទៅ កាន់តុលាការ

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃអធិការរដ្ឋាននគរ បាលស្រុកថ្មគោល ដឹកនាំដោយលោក អនុសេនីយ៍ឯក ដូងញឹក នាយផ្នែកប្រឆាំង បទល្មើសគ្រឿងញៀន សហការ ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ឃុំតាពូង ចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង មួយកន្លែងនិងឃាត់ខ្លួន បានជនសង្ស័យចំនួន ០១នាក់កាលពី ព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១វេលាម៉ោង១០និង០០នាទីនៅចំនុចក្រុមទី ០៨ ភូមិគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យដែល កម្លាំងជំនាញឃាត់ខ្លួន បានមានឈ្មោះ សុខ សឿម ភេទប្រុស អាយុ ៤៧ឆ្នាំរស់នៅក្រុមទី០៨ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

កម្លាំងជំនាញឆែកឆេរ និងដកហូតបានវត្ថុតាង បានរួមមាន ម្សៅក្រាមពណ៍សថ្លា ច្រកក្នុងថង់ ប្លាស្ទិកពណ៌សថ្លាចំនួន ៥ កូនថង់ សង្ស័យមាន សារធាតុញៀន ទូរស័ព្ទចំនួន ០១គ្រឿង(ចាស់) ដែកកេះចំនួនមួយ០១ អំពូលកែច្នៃសម្រាប់ ជក់គ្រឿងញៀន ចំនួន០១ និងកូនកាំបិតចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យខាង លើត្រូវបាន កម្លាំងសមត្ថកិច្ច ជំនាញផ្នែក បទល្មើសប្រឆាំង គ្រឿងញៀននៃ អធិការនគរបាល ស្រុកថ្មគោល កសាងសំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ត បាត់ដំបងដើម្បីចាត់ ការបន្តរទៅតាមនីតិវិធីច្បាប់ ៕ ដោយ លោក សឿន វ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *