ជនសង្ស័យ៥នាក់ក្នុង នោះមានអ្នក ជក់ និងអ្នកលក់ ជាទ្រង់ទ្រាយធំត្រូវ កំលាំនគរបាលស្រុក មង្គលបូរីបង្រ្កាបក្នុងឃុំ ប្ញស្សីក្រោកនិង ឃុំបន្ទាយនាង

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ៥នាក់ ក្នុងនោះមានអ្នក ជក់ និងអ្នកលក់ ជាទ្រង់ទ្រាយធំត្រូវ កំលាំនគរបាលស្រុក មង្គលបូរីបង្រ្កាប បាននៅ វេលាម៉ោង២រសៀល នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលំ ក្នុងភូមិនាងកេត ឃុំប្ញស្សីក្រោក និង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរី បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ទាំង៥នាក់ក្នុង នោះមានអ្នក ជក់ និងអ្នកលក់ ជាទ្រង់ទ្រាយធំ នោះអនុវត្តតាមបញ្ជា របសលោកឧត្តមសេនីយ៍ទោ’សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ទើបកម្លាំងនរបាល ជំនាញប្រឆាំងបទ ល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ស្រុកមង្គលបូរីចុះ បង្រ្កាបជនសង្ស័យ បានជាបន្តបន្ទាប់បាន ចំនួន៥នាក់ មាន១-ឈ្មោះពៅ កំពតហៅប៊ូ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិភ្នំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាមុខអ្នកលក់ថ្នាំញៀន ២-ឈ្មោះទូច ពេជ្រ ភេទប្រុសអាយុ ២៥ឆ្នាំ នៅភូមិចំកាតតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៣-ឈ្មោះហឿយ សេងហាក់ ភេទប្រុសអាយុ១៥ឆ្នាំ នៅភូមិចំកាតតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទាំង២នាក់នេះជា អ្នកជក់ចំណែកទី៤- ឈ្មោះថន នឿន ហៅហាន ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិនាងកេត ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាអ្នកលក់ថ្នាំញៀន ធ្លាប់ជាប់ពន្ធនាគារ ចំនួន១លើក៥-ឈ្មោះថន អ៊ុនតាក់ ភេទប្រុសអាយុ២៨ឆ្នាំ នៅភូមិនាងកេត ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អ្នកផ្សំគំនិតក្នុង ករណីលក់ថ្នាំញៀន ក្នុងនោះសមត្ថកិច្ច បានធ្វើការដកហូតវត្ថុតាង ថ្នាំញៀនម្សៅក្រាម ពណ៌សថ្លា ចំនួន៥កូនថង់ មានទម្ងន់១០៧.០៤ក្រាម ថ្លឹងទាំងសំបក, ប្រាក់ខ្មែរចំនួន១២ម៉ឺនរៀល និងទូរស័ព្ទដៃ១គ្រឿង។

លោកអធិការបានបញ្ជាក់ ថានៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៥នាក់ បានសារភាពថា ពួកខ្លួនពិតជាអ្នកលក់ថ្នាំញៀន និងអ្នកជក់ផងដែរ ជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ត្រូវកម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាម និតិវិធីច្បាប់ នៅថ្ងៃទី២០ខែកក្កដាឆ្នាំ ២០២១ស្អែកនេះផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *