លោកឧត្តមសេនីយ៍ត្រី វង្ស វិតស្នងការ រងនគរបាលខេត្ត តំណាងឱ្យ លោកឧត្តមសេនីយ៍ ទោសិទ្ធិឡោះ ស្នងការនគរបាល បានដឹកនាំក្រុមការងារ ចុះធ្វើតេស្តសំណាក រកមេរោគកូវីដ១៩ ជូនកម្លាំងនគរបាលនៃវីរៈ ការពារព្រំដែនគោកលេខ  ៨៩១និងវរៈការពារព្រំ ដែនគោកលេខ៩១១ បន្ទាយមានជ័យ???

(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែន ការងារធនធាន មនុស្ស តំណាងឱ្យ លោកឧត្តម សេនីយ៍ទោ (សិទ្ធិ ឡោះ) ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ នៃការិយាល័យ នគរបាលសុខា ភិបាលចុះទៅ តាមបញ្ជាការដ្ឋានវរៈ នគរបាលការពារព្រំ ដែនគោក ចំនួន០២គឺវរៈសេនាតូចលេខ ៨៩១ និង វរ: សេនា តូចលេខ ៩១១ ឈរជើងតាមខ្សែ បន្ទាត់ ព្រំដែនកម្ពុជា ថៃ ដើម្បីធ្វើតេស្តរក មេរោគកូវីដ១៩ លើកងកម្លាំងចំនួន ២៨០នាក់ នៅព្រឹកថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២១។

លទ្ធផលតែតេស្ត យកសំណាកនេះ បានរកឃើញមន្ត្រី នគរបាលមកពីវរះ៨៩១ ក្នុងចំណោមកម្លាំង១៦៤នាក់ មានវិជ្ជមានជំងឺកូវីត ០៨នាក់ និងវរះ៩១១ ក្នុងចំណោម១១៦នាក់ មានវិជ្ជមានចំនួន០១នាក់ សរុបទាំង0៩នាក់ បច្ចប្បុន្នពួកគេត្រូវបាន ក្រុមគ្រូពេទ្យបញ្ជូន ទៅព្យាបាល។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានជម្រុញឲ្យកម្លាំង នគរបាលតាម ព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់ ចំពោះសុខភាព និងបន្តអនុវត្តតាម គោលការរបស់ ក្រសួងសុខាភិបាល ឲ្យបានល្អ គឺកុំភ្លេច ៣កុំ ៣ការពារ។ ចំពោះអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលជា មួយជាមួយកម្លាំងមាន វិជ្ជាមានកូវីដ សូមប្រញ៉ាប់មកធ្វើ តេស្តរកមេរោគ និងត្រូវនៅដាច់ដោយ ឡែកពីគេសិន ជៀសវាងមានការឆ្លង កាន់តែខ្លាំងជាងមុន៕ ដោយ:លោក មាសនិរន្ត

You might like

Leave a Reply

Your email address will not be published. Required fields are marked *