កម្លាំងអធិការរដ្ឋាន នគរបាលស្រុកឱរ៉ាល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់និងរថយន្ត សេរីទំនើបខេមរៈភូមិន្ទ១គ្រឿង ក្នុងករណីលួចគោ ប្រជាពលរដ្ឋនៅ ស្រុឱរ៉ាល់

(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ១៦និង៣០ នាទីយើងបានទទួលពាក្យបណ្ដឹងពីឈ្មោះ ហែល ហ៊ុយ ភេទប្រុស អាយុ ២៦ ឆ្នាំរស់នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានប្ដឹង រាយការណ៍ថា ឈ្មោះងឹន សុខ ភេទប្រុស អាយុ ៤០ ឆ្នាំរស់នៅភូមិ ឃុំជាមួយគ្នា បានលួចទាក់គោ ញីរបស់ខ្លួន ០១ ក្បាល។

ក្រោយពីបានទទួល បណ្ដឹងនិងកំណត់បណ្ដឹង រួចយើងបានធ្វើការ ស្រាវជ្រាវជុំវិញរឿង ហេតុខាងលើបានឲ្យដឹង ថាសត្វគោញី០១ក្បាល ដែលឈ្មោះ ងឹន សុខ បានទាក់យក ទៅលក់ឱ្យឈ្មោះ ប៉ោង ហ៊ាប ភេទប្រុសអាយុ ៤២ ឆ្នាំមានទីលំនៅ ភូមិជាំឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយពេលវេលា យប់មិនអាចបន្ត នីតិវិធីបានយើង បានធ្វើកំណត់ហេតុ ប្រគល់សត្វគោ ០១ក្បាលនោះទុក ឲ្យឈ្មោះ ប៉ោង ហ៊ាប (មុខរបរជាអ្នក កាប់គោលក់សាច់) មើលថែរក្សាជា បណ្ដោះអាសន្នសិន លុះព្រឹកឡើងថ្ងៃទី ២២ ខែឆ្នាំដដែលសមត្ថកិច្ច ជំនាញរបស់អធិការ ដ្ឋាននគរបាលស្រុកឱរ៉ាល់ បានអញ្ជើញអ្នក ដែលពាក់ព័ន្ធក្នុង ករណីខាងលើក្នុង ករណីខាងលើមក អធិការដ្ធានដើម្បីធ្វើ ការសាកសួរបន្ថែម។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយ សារភាពថាខ្លួនពិត ជាបានលួចទាក់ សត្វគោញីរបសជនរងគ្រោះ ០១ក្បាលទៅលក់ឲ្យ ឈ្មោះ ប៉ោង ហ៊ាប ក្នុងតម្លៃ ២៥០០០០០៛ ពីរលានប្រាំសែន ពិត ប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ ដែលបានឃាត់ ខ្លួននោះត្រូវបាន សមត្ថកិច្ចកសាង សំណុំរឿងបញ្ជូននិង ចាត់ការ តាមនីតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *