ជនសង្ស័យ២នាក់ លួចផាលគោយន្តកន្ត្រៃ គេត្រូវសមត្ថកិច្ច ក្របួចជាប់

(ខេត្តបាត់ដំបង)៖ ជនសង្ស័យ២នាក់ លួចផាលគោយន្តកន្ត្រៃ គេត្រូវបានកម្លាំង នគរបាលស្រុកថ្មគោល  សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំរូងជ្រៃ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានឃាត់ ភ្លាមៗកាលពីរសៀល ថ្ងៃទី២២ខែកក្កដាឆ្នាំ ២០២១វេលាម៉ោង១៧ និង២០នាទីនៅចំណុច វាលស្រែមួយកន្លែង ស្ថិតក្នុងក្រុមទី៣៣ ភូមិប្រគាបឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ សេង លុច អធិការស្រុកថ្មគោល បានប្រាប់អោយដឹងថា ជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបាន ទី១ឈ្មោះឈ្មោះ ម៉ុន ចន្រ្ទា ភេទប្រុសអាយុ ២៦ឆ្នាំរស់នៅ ភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ទី២ឈ្មោះ សម្បត្តិ យ៉េត ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចដកហូតបាន វត្ថុតាងបានរួមមាន ផាលគោលយន្តកន្ត្រៃ ចំនួនមួយនិង សម្ភារៈកូនសោ សម្រាប់ដោះ ផាលគោយន្ត ចំនួនមួយឈុត។

លោកអធិការ បានអោយដឹង បន្ថែមទៀត ថាជនសង្ស័យ ទាំងនាក់ខាងលើបាន ធ្វើសកម្មភាព លួចផាល គោយន្តជនរង គ្រោះមានឈ្មោះ ឡុង ហ៊ាន ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិ ខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ ខាងលើរួមទាំងវត្ថុតាង ត្រូវបានបញ្ជូន ខ្លួនមកស្នងការ នគរបាលខេត្ត បាត់ដំបងដើម្បីចាត់ ការបន្តរទៅតាម និតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *