យុវជនត្រូវបង្កើ នសមត្ថភាព គុណភាពការងារឲ្យ កាន់តែប្រសើរដើម្បី បម្រើបក្ស និងប្រជាជន

(ខេត្តកំពត)៖ ឯកឧត្តម ភុន សាពេជ្រ សមាជិកយុវជនគណ បក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលនិងជា ប្រធានក្រុមការងារយុវជ នគណបក្សខេត្តកំពត ដឹកនាំប្រជុំក្រុមអចិន្រ្តៃ យ៏យុវជនគណ បក្សខេត្ត ផ្សព្វផ្សាយ ឆមាស១ ត្រីមាសថ្មី ដើមឆមាសទី២ ដាក់ផែនការថ្មី តាមគោលការណ៍ យុវជនគណបក្សថ្នាក់កណ្តាល ផ្សព្វផ្សាយជំនួយស្មារតី របស់រាជធានីខេត្ត ដែលជានិច្ចកាល បានជំរុញលើកទឹកចិត្ត ដល់សមាជិក សមាជិកាថា សូមបន្តបេសកម្មរបស់ខ្លួន តាមគោលការដឹក នាំរបស់គណបក្ស ឲ្យកាន់តែប្រសើរ សំខាន់បំផុតត្រូវ បន្តអភិវឌ្ឍសមត្ថភាព គុណភាពការងារ ដើម្បីបម្រើដល់បក្ស និងប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំ ក្រុមអចិន្ត្រៃយ៍ នៃក្រុមការងារយុវ ជនគណបក្សប្រជាជន កម្ពុជាខេត្តកំពត ដើម្បីផ្សព្វផ្សាយ របាយការណ៍សមាសទី១ និងរបាយការណ៍ ដើមត្រីមាសទី៤ ក្នុងឆមាសទី២ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តកំពត ឯកឧត្តម ភុន សារពេជ្រ សមាជិកគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធាន ក្រុមការងារយុវជ នគណបក្សខេត្តកំពត បានលើកឡើងថា  នៅក្នុងឆ្នាំ២០២១នេះ ក្រុមការងាររបស់យុវ ជនគណបក្សខេត្ត កំពតអនុវត្តភារកិច្ច ទទួលបានលទ្ធផល កាន់តែប្រសើរ។

ឯកឧត្តម ភុន សារពេជ្រ បានបន្ថែមទៀតថា ក្នុងនាមក្រុមការងារ យុវជនគណបក្ស ត្រូវអនុវត្តការងារ តាមតួ នាទីភារកិច្ចរបស់ខ្លួន ដោយប្រកាន់ខ្ជាប់ នូវគុណធម៌ សច្ចៈធម៌ មានការទទួលខុសត្រូវ មានស្មារតីសាមគ្គីភាព ឯកភាព ពិសេសត្រូវពិនិត្យ តាមដានការរស់នៅ និងយល់ដឹង ពីសុខទុក្ខ របស់បងប្អូនប្រជា ពលរដ្ឋនៅគ្រប់មូល ដ្ឋានឱ្យបានជាប់ជាប្រចាំ។

យ៉ាងណាក៏ដោយ លោកប្រធានយុវ ជនគណបក្សខេត្តក៏បានជំរុញ និងលើកទឹកចិត្តដល់ សមាជិក សមាជិកា ទាំងអស់ត្រូវថែរក្សា ឲ្យបានដាច់ខាត នូវរាល់សមិទ្ធិផល ដែលសម្រេចបាន ដោយគណបក្ស ប្រជាជនកម្ពុជា ក្នុងការណែនាំ កសាងប្រទេស និងដែលមានការចូល រួមយ៉ាងសកម្មរបស់ យុវជនគណបក្សគ្រប់ជំនាន់ និងបន្តពង្រឹង និងពង្រីកសមិទ្ធិផលថ្មីៗ របស់យុវជនគណបក្ស ដើម្បីចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនឲ្យបាន កាន់តែប្រសើរឡើង។

ជាងនេះទៅទៀត យុវជនត្រូវបង្កើន សមត្ថភាព លទ្ធភាព សុខភាព និងប្រជាប្រិយភាព ដែលជាគោលការសំខាន់ ដើម្បីការដឹក នាំក្រុមការងារឱ្យកាន់ តែល្អប្រសើរថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ភុន សារពេជ្រ ក៏បានប្រគល់កុំព្យូទ័រ យួរដៃចំនួន១០គ្រឿង និងម៉ាស៊ីនវាស់កម្តៅ ចំនួន១០គ្រឿង ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិក្តិព្រឹទ្ធបណ្ឌិត ដល់សមាជិក សមាជិកា និងក្រុមការងារយុវជន គណបក្សប្រជាជន កម្ពុជាខេត្តកំពត ទាំង៨ក្រុង ស្រុក ដើម្បីយកទៅប្រើ ប្រាស់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *