តម្លៃគ្រឿងសមុទ្រ ហាក់គ្មានភាពប្រែប្រួល ខណៈអ្នកទេសចរណ៍ មិនសូវចូលមកសំរាក លម្ហែនៅខេត្តកែប ក្នុងរដូវកូវីដ

(ខេត្តកំពត)៖ ថ្វីត្បិតតំបន់ ទេសចរណ៍នានា ទូទាំងកែប ពុំសូវមានក្រុមភ្ញៀវ មកទស្សនា ប៉ុន្តែបើក្រលេក មើលការលក់ដូរគ្រឿង សមុទ្រនៅក្នុងផ្សារនៃ តំបន់ខាងលើហាក់ នៅតម្លៃធម្មតា គ្មានភាពប្រែប្រួល  ដែលជាកត្តាមួយ បង្កភាពងាយស្រួល ដល់ពលរដ្ឋមានលទ្ធភាព អាចប្រកបអាជីវកម្មរក ប្រាក់ចំណូល ផ្គត់ផ្គង់ជីវភាព និងចិញ្ចឹមគ្រួសារ បានកាន់តែប្រសើរ។ នេះបើយោងតាមការ លើកឡើង ពី លោក ឯម រតន៍មុន្នី ប្រធានមន្ទីរ ពាណិជ្ជកម្មខេត្តកែប និងលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ ខេត្តកែប នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១។

ទាក់ទិននឹងវិស័យ ទេសចរណ៍ លោក សោម ចិន្តាបានឲ្យដឹងដែរថា ដោយសារតែ បញ្ហាកូវីដ-១៩ ហាក់ពុំសូវមានភ្ញៀវ មកទស្សនា សម្រាកលម្ហែនៅ រមណីយដ្ឋានឆ្នេរកែប ដូចមុនក៏ពិតមែន ប៉ុន្តែបើក្រលេកមើលមុខរបរ និងអាជីវកម្មប្រចាំ ថ្ងៃរបស់បងប្អូន ប្រជាពលរដ្ឋ នៅតែមានសកម្មភាព ដូចមុនដដែល។

ទោះជាយ៉ាងណាក្តី លោក ឯម រតន៍មុន្នី ប្រធានមន្ទីរ ពាណិជ្ជកម្មខេត្តកែប បានបញ្ជាក់ថា ទោះជាប្រទេសកម្ពុជាយើង ពិសេសខេត្តកែប កំពុងរងនូវវិបត្តិកូវីដ-១៩ តែការលក់ដូរ ទំនិញនិងគ្រឿង សមុទ្រ គឺមានហាង ឆេងធម្មតា(តម្លៃទូទៅ)។ ប៉ុន្តែមានពេលខ្លះតម្លៃ គ្រឿងសមុទ្រអាចមាន ហាងឆេងឡើងចុះ បន្តិចបន្តួច។

លោកប្រធានបាន បញ្ជាក់ផងដែរថា សម្រាប់តម្លៃទូទៅ ក្នុងសប្តាហ៍នេះ ដូចជា៖ បង្គាស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃ ៥០,០០០៛,មឹកស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃត្រឹមតែ ៤៥,០០០៛ ,ក្តាមសេះលេខ១ តម្លៃចាប់ពី ៦៥,០០០៛ ទៅ ៧០,០០០៛។

ដោយឡែកបើយោងតាម ការលើកឡើង ពីលោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកំពត ក៏បានបញ្ជាក់ផងដែរថា តម្លៃគ្រឿងសមុទ្រ រួមទាំងមុខទំនិញផ្សេងៗ នៅទីផ្សារខេត្តកំពត ក៏មានហាងឆេង ប្រហាក់ប្រហែល គ្នានឹងខេត្តកែបដែរ ជួនកាលអាចខុស គ្នាបន្តិចបន្តួចប៉ុណ្ណោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *