ថ្ងែទី១៤ កក្កដានេះ បើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋក្នុង ស្រុកមង្គលបូរីជា ទ្រង់ទ្រាយធំ មាន៥ ទីតាំងឲ្យបានចំនួន ៤៨.០០០ នាក់

(ខេត្តបន្ទាយមានជ័យ)៖ តាមការអះអាងរបស់ រដ្ឋស្រុកមង្គលបូរី បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថា ក្នុងស្រុកមង្គលបូរី ចាប់ពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១នេះ ក្រុមគ្រូពេទ្យចំណុះ យោធភូមិទី៥ និងសម្របសម្រួល សហការដោយ កងកម្លាំងទាំង៣ប្រភេទ មន្ត្រីក្រុមការងារចាប់ ផ្តើមយុទ្ឋនាការ ចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋរស់ ក្នុងស្រុកមង្គលបូរីក្នុង ផែនការចាក់ជូន ប្រជាពលរដ្ឋឲ្យបាន ៤៨.០០០នាក់ ដែលមានទីតាំងចំនួន៥ ទីតាំងទី១មណ្ឌល សាលាចិនចុងវ៉ា ២ទីតាំងនៅសាលា បឋមសិក្សាចំណោម  ៣ទីតាំងផ្សារ បូរីជ័យចំការតាដោក ៤ទីតាំងសាលា បឋមសិក្សាគំរូ និង៥សាលាបឋម សិក្សាប្ញសី្សក្រោក កំណត់រយៈពេលចាក់១៤ ថ្ងៃ។

លោករ័ត្ន ដាសុីណង់ អភិបាលស្រុក មង្គលបូរីបានប្រាប់ ឲ្យដឹងថាការចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋ ក្នុងស្រុកមង្គល បូរីនេះចាប់ ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ ដំណើរការចាក់វ៉ាក់ សាំងដោយគ្រូពេទ្យ ចំណុះយោធភូមិទី៥ និងសម្របសម្រួល សហការដោយកង កម្លាំងទាំង៣ប្រភេទ មន្ត្រីក្រុមការងារ ចុះជួយមូលដ្ឋាន មន្ត្រីអាជ្ញាធរ យុវជន សសយកនិងយុវជនចម្រុះ ប្រជាការពារ ។

លោកឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការ រង យោធភូមិភាគទី ៥និងជាប្រធានក្រុម ការងារទី៣ បានប្រាប់អ្នក យកព័ត៍មានឲ្យដឹងថា គម្រោងយុទ្ធនាការ ចាក់វ៉ាក់សាំងនេះចាប់ ផ្តើមចាក់នៅពេល ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តទៅ ក្នុងរយៈពេល១៤ ថ្ងៃ ជំហានទី១ គ្រូពេទ្យយោធា គ្រោងចាក់ជូន  ព្រះសង្ឃ មន្ត្រីរាជការ កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ឲ្យបាន៤៨.០០០ នាក់ទាំង៥ទីតាំង។និងបន្ទាប់មកទៀត នៅស្រុកព្រះនេត្រព្រះ ស្រុកម៉ាឡៃ ។

លោកឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់បាន បន្តថាកាលពីល្ងាច ថ្ងៃទី១៣ខែកក្កដា កន្លងមក ខេត្តបន្ទាយមានជ័យ ទទួលវ៉ាក់សាំងពី ថ្នាក់លើបានចំនួន៥,៥ដូស ហើយល្ងាច ថ្ងៃទី១៤ខែកក្កដា នឹងទទួលបន្ថែមទៀត ។

លោកឧត្តមសេនីយទោសេង ធារិន បញ្ជាការង ជានាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានក្រុមគ្រូពេទ្យចាក់ វ៉ាក់សាំងការពារកូវីដ១៩ យោធភូមិភាគបានឲ្យដឹងថា គ្រូពេទ្យយោធាមកពី១២អង្គភាពចំណុះយោធ ភូមិភាគនឹងជួយអន្តរាគមន៍ លើផ្នែកចាក់វ៉ាក់សាំង ។

ឯកម្លាំងកងរាជអាវុធហត្ថ មន្ត្រីអាជ្ញាធរ ប្រជាការពារ យុវជនសសយកនឹង ជួយលើការសម្របសម្រួល បែបបទរដ្ឋបាល សណ្តាប់ធ្នាប់ ការចុះ និងហៅឈ្មោះ ផ្ទៀងផ្ទាត់បញ្ជូលទិន្នន័យ ក្នុងកុំព្យួទ័រជាដើម ។ក្នុងនោះ។ លោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជការ រងនៃអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរៈភូមិន្ទ បានកោតសរសើរ និងថ្លែងអំណរគុណដល់ ក្រុមការងារទាំងកងកម្លាំង ទាំងអាជ្ញាធរដែល បានខិតខំប្រឹងប្រែង ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនពលរដ្ឋនៅតំបន់បិទខ្ទប់ បន្ទាប់ពីមានការផ្ទុះខ្លាំង  ការរីករាលដាលជម្ងឺកូវីដ១៩ និងប្រឈមនេះ។

ក្នុងនោះលោកបាន ណែនាំទូទៅ វិន័យ ការទទួលខុសត្រូវចំពោះថ្នាក់លើ ក៏ដូចពលរដ្ឋ និងបច្ចេកទេសដើម្បីឲ្យដំណើរ ការចាក់វ៉ាក់សាំង ប្រព្រឹត្តទៅរលូន បានលទ្ធផលល្អ មានប្រសិទ្ធភាពនិង ប្រកបដោយការទទួល ខុសត្រូវផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *