សាច់ជ្រូកកាប់ហើយ ចំរុះ២.១១៣គីឡូក្រាម ត្រូវកម្លាំង​ជំនាញ ​អគ្គនាយកដ្ឋាន សុខភាពសត្វនិង ផលិតកម្មសត្វ បង្រ្កាប​ត្រៀម យកទៅដុតចោល

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំង​ជំនាញ​អគ្គ នាយកដ្ឋានសុខភាព សត្វនិងផលិតកម្មសត្វ ចុះបង្រ្កាប​ សាច់ជ្រូកកាប់ហើយ ចំរុះចំនួន ២.១១៣គីឡូក្រាម នៅវេលាម៉ោង១១ និង៨នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នាំចូលមកពី ប្រទេសថៃឡង់ដ៍ តាមច្រកអន្តរ ជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកតាន់ផាន់ណារ៉ា ប្រតិភូរាជារដ្ឋាភិបាល កម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃអគ្គ នាមកយកដ្ឋាន សុខភាពសត្វនិង ផលិតកម្មសត្វបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាក្រុមការងារ អន្តរាគមន៍បង្ក្រាប បទល្មើសចលនា សត្វនៃអគ្គនាយកដ្ឋាន សុខភាពសត្វនិង ផលិតកម្មសត្វ សហការជាមួយក្រុម ការងារអន្តរាគមន៌ បង្ក្រាបបទល្មើសចរាចរសត្វ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្ត បន្ទាយមានជ័យ ក្នុងនោះដោយ មានការចូលរួម លោក កើត វណ្ណារ៉េត អយ្យការអម សាលាដំបូងខេត្ត បន្ទាយមានជ័យ ចុះត្រួតពិនិត្យទីតាំង ស្តុបសាច់ជ្រូកកាប់ចំរុះ មួយកន្លែងស្ថិត នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញសាច់ និងគ្រឿងក្នុងសត្វជ្រូកចំនួន ២.១១៣គីឡូក្រាម មានដូចជា ក្បាលជ្រូក = ៦ក្បាល = ២៨គីឡូក្រាម ជើង = ១១៣ថង = ៥៦៤គីឡូក្រាម .ពោះវៀន = ៧២ថង = ២៨៨គីឡូក្រាម. បេះដូង = ៣៣ថង = ១១៥គីឡូក្រាម- ក្រពះ = ៤៥០គីឡូក្រាម គ្រឿងក្នុងលាយក្បាល = ១៩បាវ = ៥៣២គីឡូក្រាម- សាច់លាយឣណ្ដាត = ៣៩ថង = ១៣៦គីឡូក្រាម។

ដោយបាននាំចូលមក ពីប្រទេសថៃឡង់ដ៍ តាមច្រកអន្តរ ជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់ចែកចាយ បន្តតាមខេត្តផ្សេងៗ ពុំមានលិខិតអនុញ្ញាត ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ម្ចាស់សច់ជ្រូកកាប់ចំរុះ មាន ឈ្មោះ ទេព សុភាព ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកតាន់ផាន់ណារ៉ា បានបញ្ជាក់ឲ្យដឹងបន្ត ទៀតថាក្រុមការងារបាន បញ្ជូនវត្ថុតាងបទល្មើស ខាងលើនេះ ទៅរក្សាទុកនៅ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *