ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យមណ្ឌល ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដែលកំពុងដំណើរ ចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋដែលរស់ នៅក្នុងក្រុងបាត់ដំបង

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង និងជាប្រធានអនុគណៈ កម្មការកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យ មណ្ឌលចាក់វ៉ាក់សាំង ការពារចំងឺកូវីដ-១៩ ដែលកំពុងតែមមាញឹក ក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដែល រស់នៅក្នុងក្រុងបាត់ដំបង ។

នៅក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានធ្វើការណែនាំដល់ ក្រុមការងារសុខាភិបាល ក្រុមការងារចាក់វ៉ាក់សាំង និងក្រុមការងារ រៀបចំសណ្ដាប់ធ្នាប់ ព្រមទាំងអ្នកសម្រប សម្រួលការងារចាក់ វ៉ាក់សាំងនេះ ធ្វើយ៉ាងណាកុំ ធ្វើឲ្យមានការប៉ះពាល់ ដល់ផ្លូវសាធារណៈនានា ហើយក្រុមការងារ ត្រូវរៀបចំឲ្យមានការរក្សា គម្លាតតាមការណែ នាំរបស់ក្រសួង សុខាភិបាល និងណែនាំឲ្យ ប្រជាពលរដ្ឋមេត្តា ពាក់ម៉ាស់ រក្សាគម្លាត វាស់កម្ដៅ ព្រមទាំងអនាម័យ ជាប់ខ្លួនជានិច្ច ដើម្បីចូលរួមទប់ ស្កាត់ក្នុងករណីបើ សិនមានប្រជាពលរដ្ឋ ដែលមានផ្ទុក មេរោគកូវីដ-១៩ដោយមិនដឹងខ្លួន ហើយមកទទួលការ ចាក់វ៉ាក់សាំងបង្កឲ្យមាន ហានិភ័យខ្ពស់ដល់ ដំណើរការនៃការចាក់ វ៉ាក់សាំងផងដែរ ។

ទន្ទឹមនឹងការទទួល បានការចាក់វ៉ាក់សាំងនេះ រដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុ ងខេត្តបាត់ដំបង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ដែលបានផ្តល់ វ៉ាក់សាំង ដល់រដ្ឋបាលខេត្ត សម្រាប់ចាក់ជូន ដល់ប្រជាពលរដ្ឋ ក្នុងក្រុងបាត់ដំបង នាពេលនេះ ដើម្បីចូលរួមទប់ស្កាត់ និងការរីករាលដាល នៃជំងឺកូវីដ-១៩ ហើយរដ្ឋបាលខេត្ត នឹងសង្ឃឹមថា វ៉ាក់សាំងនឹងមកដល់ ជាបន្តបន្ទាប់ឆាប់ៗ ហើយបានចាក់ជូន ដល់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាស្រុក និងតំបន់ប្រឈម នានានៅក្នុងខេត្ត ៕ ដោយ លោកសឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *