ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញចែកសម្ភារៈ ដើម្បីចូលរួមបង្ការទប់ ស្កាត់នៃការឆ្លងរីករាលដាល ជំងឺកូវីត១៩ក្នុងសហគមន៍ ជូនដល់មណ្ឌល សុខភាពទាំង៦៦ ទូទាំងខេត្ត

(ខេត្តកំពត)៖ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅសាលសន្និសិទបូកគោ សាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត  អញ្ជើញចែកសម្ភារៈ ដើម្បីចូលរួមបង្ការទប់ ស្កាត់នៃការឆ្លងរីករាល ដាលជំងឺកូវីត១៩ ក្នុងសហគមន៍ ជូនដល់មណ្ឌល សុខភាពទាំង៦៦ ទូទាំងខេត្តកំពត។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បានមានប្រសាសន៌ថា សម្ភារ:ដែលបានចែកជូន មណ្ឌលសុខភាពទាំង៦៦ ទូទាំងខេត្ត  គឺជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ប្រធានកាកបាទ ក្រហមកម្ពុជា សម្រាប់ចែកជូន បម្រើសកម្មភាព ប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

ជាពិសេស​សម្រាប់ជួយដល់ ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នឹងធ្វើចត្តាឡីស័កក្នុងភូមិសា ស្ត្រខេត្តកំពត។

អំណោយទាំងនោះរួមមាន ម៉ាស់ចំនួន៣៣០ប្រអប់ ស្មើ១៦,៥០០សន្លឹក និងទឹកអាល់កុល ៩៩០លីត្រ ជូនដល់ មណ្ឌលសុខភាពទាំង៦៦ ក្នុងខេត្តកំពតដោយក្នុ ងមួយមណ្ឌលសុខភាព ទទួលបានម៉ាស់ ចំនួន៥ប្រអប់ និងទឹកអាល់ កុលចំនួន១៥លីត្រ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *