ស្ត្រីខ្មែរម្នាក់ប្រឹងរត់ គេចពីក្រញុាំ បិសាចតណ្ហា នៅខេត្តឆ:ឈើងសៅ ហើយបានពលរដ្ឋថៃជួយ! (មានវីឌីអូរ)

(ប្រទេសថៃ)៖ ស្ត្រីខ្មែរម្នាក់ខំប្រឹង រត់គេចចេញពី បិសាចតណ្ហា ទាំងខ្លួនកំពុងចោមពុង ដោយការរត់នេះ គឺនៅលើទីសាធារណ: រហូតធ្វើអោយមហាជន មួយចំនួនគិតថា នាងគឺជាមនុស្សវិកល ចរិកថែមទៀតផង ព្រោះភាសាថៃក៏នាង មិនចេះមួយម៉ាត់។

យោងតាមការផ្សាយ របស់បណ្តាញព៌ត័មាន ក្នុងប្រទេសថៃ បានបញ្ជាក់ថា ហេតុការណ៍បាន កើតឡើងកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ១៦ ឃុំសារ៉ាដែង ស្រុកបាងណាំព្រៀវ ខេត្តឆ:ឈើងសៅ ប្រទេសថៃ។

ព៌ត័មាបានសង្កត់ធ្ងន់ថា នៅពេលនោះគេសង្គេត ឃើញមាននារីម្នាក់ដែលនៅ លើរាងកាយមានតែ សំពត់ចោមពុង គ្មានអាវ គ្មានស្បែកជើង បានរត់សុំអោយពលរដ្ឋ នៅក្នុងតំបន់នោះជួយ ប៉ុន្តែអ្វីគ្មានបានការ ដោយសារតែនាងនិយាយ ទៅកាន់អ្នកដទៃគ្មាន អ្នកណាស្តាប់បានមួយម៉ាត់ ដោយគេគិតថា នាងគឺជាមនុស្ស សតិមិនគ្រប់ ឬក៏ជាមនុស្សវិកលចរិក ។

ដោយមិនអស់ចិត្ត នឹងកាយវិការរបស់ នាងទើបមានអ្នកភូមិម្នាក់ បានស្រែកហៅ ពលករខ្មែរដែល ធ្វើការនៅក្បែនោះ មកស្តាប់ទើបដឹងថា នាងគឺជានារីខ្មែរដែល ខំចំណាយប្រាក់ អស់ចំនួន ៦.២០០ បាត ដើម្បីអោយ មេខ្យល់នាំនាងទៅរក ស្វាមីដែលកំពុងធ្វើ ការនៅក្នុងស្រុកណាឌី ខេត្តប្រាជីនបូរី ។

ការចំណាយប្រាក់ ទាំងនេះគឺនាងត្រូវ បានគេនាំឆ្លងតាមច្រក របៀងចូលទៅកាន់ស្រុក អារញ្ញប្រាថេត ទើប មានរថយន្តនីសាន់ មួយគ្រឿងចាំដឹកបន្ត ដោយមានគ្នា សរុបជាង២០នាក់ ហើយនាងមានឈ្មោះ ផៃ សុភា អាយុ៣២ ឆ្នាំ។

នាងបានរៀបរាប់ថា នៅពេលដែលរថយន្ត ទំលាក់ពលករ តាមផ្លូវអស់ គឺសល់តែនាងម្នាក់ គត់ទើបតៃកុង រថយន្តបាននិយាយ ជាភាសាខ្មែរថា ពីឆ:ឈើងសៅ ទៅដល់ខេត្ត ប្រាជីនបុរី គឺមានចម្ងាយឆ្ងាយ ណាស់ទៅមិនដល់ទេ ដូច្នេះនាងត្រូវ សម្រាកនៅផ្ទះសំណាក់ មួយយប់សិនហើយ គឺនៅពេលនោះ ហើយខណ:ដែល នាងកំពុងចោមពុង បម្រុងងូតទឹកស្រាប់ តែអ្នកបើករថយន្តចង់ចូល ទៅចាប់នាងរំលោភទើប នាងខំប្រឹងរត់ចេញ អោយគេជួយតែម្តង។

ក្រោយពេលកើត ហេតុពលរដ្ឋថៃបានប្តឹង ទៅក្រុមតម្រួតរួចហើយ ដើម្បីតាមប្រមាញ់យក អ្នកបើករថយន្ត នោះមកផ្តន្ទាទោស ព្រោះគេបានស្គាល់ ស្លាកលេខរួចហើយ ដោយឡែកស្ត្រីខ្មែរ ក៏ត្រូវបានអ្នកភូមិជួយទាក់ទង តាមទូរស័ព្ទប្រាប់ អស់ហើយ ដោយបច្ចុប្បន្ន បញ្ហាដែលសំខាន់ ជាងគេដែលពលរដ្ឋថៃ បារម្ភគឺ នាងបានឆ្លងចូល ទឹកដីថៃគ្មានច្បាប់អនុញ្ញា តនិងមិនទាន់បានពិនិត្យ កម្តៅនិងធ្វើតេស្តរកមេ រោគកូវីដ-១៩នៅឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *