លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បានអញ្ជើញត្រួត ពិនិត្យទីតាំងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវិដ១៩ កម្រិតស្រាល ???

(ខេត្តរតនគិរី៖ នៅរសៀលថ្ងៃព្រហស្បតិ៍ទី០៨ ខែកក្កដា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកង រាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញត្រួតពិនិត្យ ទីតាំងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវិដ១៩ កម្រិតស្រាល សម្រាប់យោធិននៃ កងរាជអាវុធហត្ថខេត្ត ។ ក្រោយពីបានត្រួតពិនិត្យ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ បានសម្រេចយកចំនួន ០២ អគារ និង ០២ ទីតាំង ។

ទីតាំងទី១ សម្រាប់ធ្វើចត្តាឡីស័ក មាន ៦ បន្ទប់ បន្ទប់នីមួយៗមានទំហំ ៨ ម៉ែត្រ គុណនឹង ៩ ម៉ែត្រ ក្នុង ១បន្ទប់ដាក់គ្រែចំនួន ០៥ ឡាបូលាងដៃចំនួន ០៦  រោងបាយចំនួន ០១ និងបន្ទប់ទឹកចំនួន ០៦ ធានាសម្រាប់ធ្វើចត្តាឡីស័កចំនួន ៣០ នាក់ នៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ។

ទីតាំងទី ២ សម្រាប់សម្រាក ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល មាន ០៦ បន្ទប់ បន្ទប់នីមួយៗមានទំហំ ៨ ម៉ែត្រ គុណនឹង ៩ ម៉ែត្រក្នុងមួយបន្ទប់ កាក់បានគ្រែ ០៥ ឡាបូលាងដៃ រោងបាយ ០១ ធានាការសម្រាក ព្យាបាលចំនួន ៣០ នាក់ នៅសាលា បឋមសិក្សា ហ៊ុន សែន ភូមិថ្មី ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ៕ អត្ថបទ:ដោយ លោក តេងណុប

You might like

Leave a Reply

Your email address will not be published. Required fields are marked *