ឯកឧត្តមងួនរតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងពិនិត្យ កន្លែងយកសំណាក តៃកុងរថយន្តថៃ និងចុះសួរសុខ ទុកប្រប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័ក នៅមណ្ឌល ចត្តាឡីស័កកូនភ្នំ៣២

(ខេត្តបាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩និង០០នាទី ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងឯកឧត្តម  ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរ បាលខេត្តបាត់ដំបង អមដំណើរដោយគណៈ ប្រតិភូជាច្រើននាក់ទៀត បានអញ្ជើញចុះពិនិត្យ ការដ្ឋានសាងសង់ផ្លូវ និង បានត្រួតពិនិត្យ កន្លែងយកសំណាក  តែកុងឡានថៃ នៅចំណុចច្រកអន្តរជាតិ ភ្នំដី គីឡូ១៣ស្ថិតនៅក្នុង ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ព្រមទាំងបាន អញ្ជើញចុះសួរសុខ ទុក្ខប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកូនភ្នំ៣២ ផងដែរ ។

ក្នុងការអញ្ជើញចុះ សួរសុខទុកដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កក្នុង មណ្ឌលចត្តាឡីស័ក កូនភ្នំ៣២ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង ក៏បានធ្វើណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ទាំងអស់អោយត្រូវ ចេះធ្វើការអនាម័យអោយ បានល្អស្តាប់តាមកាណែ នាំរបស់លោកគ្រូអ្នកគ្រូពេទ្យ ដែលប្រចាំការនិង ឆាប់ជានិងបានត្រឡប់ មកផ្ទះវិញដើម្បីជួបជុំគ្រួសារ ជាពិសេសកុំភ្លេច សេចក្តីណែរនាំ របស់រាជរដ្ឋាភិបាលនូវ វិធានការការពារ (៣កុំនិង៣ការពារ) អោយបានខ្ជាប់ខ្ជួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *