សមត្ថកិច្ចចុះបង្ក្រាបករណី ចែកចាយគ្រឿងញៀន បាន២ទីតាំងផ្សេងគ្នា និងឃាត់ខ្លួនជន សង្ស័យបាន១០នាក់ បញ្ជូនទៅកាន់តុលាការ…… 

(ខេត្ដពោធិ៍សាត់)៖ កម្លាំងនគរបាលប្រឆាំង បទល្មើគ្រឿងញៀន នៃអធិការរដ្ឋាន នគរបាលស្រុកបាកាន បានចុះបង្ក្រាបករណី គ្រឿងញៀនបាន២ពី ទីតាំងផ្សេងគ្នា និងឃាត់ខ្លួនបានជន សង្ស័យ១០នាក់បញ្ជូន ខ្លួនទៅកាន់តុលាការ កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០២១។

លោកវរសេនីយ៍ឯក នាង វន អធិការនគរបាល ស្រុកបាកានបានប្រាប់ អោយដឹងថាកាលពី ថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២១ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃអធិការរដ្ឋាននគរបាល ស្រុកបាកានបាន ចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន បាន២ទីតាំងផ្សេងគ្នា។

លោកអធិការបានអោយដឹង បន្តរទៀតថាករណីទី១ នៅវេលាម៉ោង ១៣និង២២នាទី រសៀលថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបាន ចុះបង្ក្រាប់ករណីគ្រឿងញៀន មួយកន្លែងនិងឃាត់ខ្លួន បានជនសង្ស័យ៦ នាក់នៅចំណុច ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនសង្ស័យទាំង៦នាក់ ដែក់ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ឈ្មោះឈ្មោះផុន ក្រិលភេទប្រុសអាយុ៣១ឆ្នាំនៅភូមិដើមច្រេសឃុំបឹងខ្នារស្រុកបាកាន ទី២ឈ្មោះ ខុម ធីភេទប្រុសអាយុ៣០ឆ្នាំនៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ទី៣.ឈ្មោះអុល អាន ភេទប្រុសអាយុ៣២ឆ្នាំនៅភូមិអូរតាប៉ោង ទី៤ឈ្មោះ សុង ចាវ ភេទប្រុសអាយុ ២៣ឆ្នាំនៅភូមិអូរតាប៉ោង ទី៥.ឈ្មោះព្រឹម ឡី ភេទប្រុសអាយុ២៨ឆ្នាំនៅភូមិអូរតាប៉ោង និងទី៦.ឈ្មោះនាង វណ្ណេត ភេទប្រុសអាយុ២៤ឆ្នាំ ជនសង្ស័យទាំង៦នាក់ ខាងលើនេះ រស់នៅភូមិឃុំកើត ហេតុខាងលើជាមួយគ្នា។

វត្ថុតាងដែលសមត្ថកិច្ច ផ្នែកប្រឆាំងគ្រឿងញៀន ចាប់យករួមមាន: ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសា ធាតុញៀនចំនួន ៧កញ្ចប់ក្នុងនោះ មាន១កញ្ចប់តូច.កូន ថងរំលែកថ្នាំមួយចំនួ. ប្រដាប់ជក់២កំប្លេរ. ប្រដាប់រំលែកថ្នាំ២ .កូនកន្ត្រៃ១.កូនកាបូបដាក់ ថ្នាំពណ៌ខ្មៅ១.ម៉ូតូចំនួន៣គ្រឿង (វ៉េវអាល់ហ្វា ពណ៌ខ្មៅ ចំនួន២គ្រឿងវីនន័រ ពណ័ខ្មៅ១គ្រឿង)។

ករណីទី២នៅវេលាម៉ោង១និង៥៥ នាទីថ្ងៃខែឆ្នាំដដែល ដោយមានការអនុញ្ញាត ពីឯកឧត្តមព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត ពោធិ៍សាត់កម្លាំង ជំនាញផ្នែកប្រឆាំង គ្រឿងញៀននៃអធិការ រដ្ឋាននគរបាលស្រុក បាកានបន្ត សហការជាមួយកម្លាំងប៉ុស្តិ៍ និងមេភូមិ ក្រុមប្រឹក្សា ឃុំអូរតាប៉ោង ធ្វើការឆែកឆេរផ្ទះ ឈ្មោះវឿន វ៉េត បានរកឃើញ វត្ថុតាងមានដូចជា. អំពូលសំរាប់ជក់ ថ្នាំ២កំណាត់.ដែកកេះ២.ដាវ៤.កូនកាំបិត១. ដុំឆកត្រី១និងកូនពូថៅ១។

លោកវរសេនីយ៍ឯក នាង វុធ បានបន្តទៀតថាកា រចុះបង្ក្រាបករណីទី២ ពីបទប្រើប្រាស់ សារធាតុញៀនកញ្ឆា នៅចំណុចផ្ទះឈ្មោះណាំ ណយ ភេទប្រុសអាយុ ៤៥ ឆ្នាំ រស់នៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ដោយបានឃាត់ ខ្លួនជនសង្ស័យចំនួន៤នាក់៖ ទី១.ឈ្មោះណាំ ណយភេទប្រុសរស់នៅភូមិអូរតាប៉ោង ទី២.ឈ្មោះ តូច ភាពភេទប្រុសអាយុ៤៦ឆ្នាំ នៅភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ  ទី៣.ឈ្មោះសុឹង លីស្រូយ ភេទប្រុសអាយុ៣០ឆ្នាំនៅភូមិអូរតាប៉ោង ទី៤.ឈ្មោះ វ៉ាត យ៉េតភេទប្រុសអាយុ២១ឆ្នាំនៅភូមិអូរតាប៉ោងឃុំ អូរតាប៉ោងស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចដកហូតបាន វត្ថុតាងរួមមាន កញ្ឆាក្រៀម ១ថង់.ថ្នាំងខ្លាំង ១ថង់. ជ្រុញហាន់កញ្ឆា១.បំពង់ សម្រាប់ជក់កញ្ឆា១.កូនកន្ត្រៃ២. ដែកកេះ៦.ប្រដាប់ជក់គ្រឿងញៀន ១កំប្លេរ.អំពូលជក់ គ្រឿងញៀន២កំណាត់. ដាវ៣ដើមកាំបិត៨.ស្នាប់ដៃ១.កាំភ្លើងកែឆ្នៃ២ដើម និងឧបករណ៍ឆក់ត្រី១កំប្លេរ។

បច្ចុប្បន្នជន សង្ស័យទាំង១០នាក់ រួមទាំងវត្ថុតាងត្រូវ កម្លាំងសមត្ថកិច្ចនគរបាល ផ្នែកប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនមកកាន់ អធិការដ្ឋាននគរបាលស្រុក បាកានដើម្បីបំពេញបែប បទនិងចាត់ការបន្តទៅ តាមនីតិវិធីច្បាប់៕ អត្ថបទ:ដោយ លោក.ផាន់ប៊ុនថុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *