ក្មេងស្រីម្នាក់មាន អាយុទើបតែ១០ខែ បានស្លាប់ដោយសារ រលាកទឹកក្តៅយ៉ាង អាណោចខ្លោចចិត្តព្រោះតែរតើម្ដាយខ្វះការប្រុងប្រយ័ត្ន???

(ខេត្តកំពង់ឆ្នាំង)៖ ក្មេងស្រីម្នាក់អាយុ ទើបតែ១០ខែបាន ស្លាប់ភ្លាមៗដោយ សាទឹកក្តៅ ក្រពប់ស្រោច ពីលើហេតុការណ៌ ដ៏រន្ធត់នេះបានកេីត ឡេីងកាលពីរសៀល ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង១៦និង០០នាទី ស្ថិតនៅ ភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាសពក្មេង ដែលស្លាប់ មានឈ្មោះ ហូ លៀងគី ភេទស្រី អាយុ ១០ខែ ដែលមាន ឪពុក ឈ្មោះ ហូ ប៊ុនធឿន អាយុ ៤២ ឆ្នាំ និង ម្ដាយឈ្មោះ មន ស្រីណែត អាយុ ២៩ ឆ្នាំ រស់នៅភូមិ ត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចកិច្ចបាន ប្រាប់អោយដឹង បន្តរទៀតថា មូលហេតុ បណ្ដាលមកពី ម្ដាយរបស់ ក្មេងស្រីរងគ្រោះ បានដាំ ទឹកក្តៅនឹងឆ្នាំង ពេលដាំពុះហើយ បានចាក់ចូលកំសៀវ  រួចម្តាយយកឆ្នាំង ដាំទឹកនោះទៅទុក  ភ្លេចមើលកូន ស្រាប់តែកូនទៅ ទាញកំសៀវនោះលេង បណ្ដាលអោយទឹក ស្រោចរលាកកូនស្លាប់ តែម្តង។

សពក្រោយពីកម្លាំង នគរបាលជំនាញនៃអធិការ រដ្ឋាននគរបាល ស្រុកទឹកផុសបាន ពិនិត្យរួចរាល់ហើយ ក៏ប្រគល់សព អោយទៅឪពុកម្តាយ ជនរងគ្រោះដើម្បីយក ទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយលោក ផាន់ ប៊ុនថុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *